Monday, February 4, 2019

សញ្ញាប្រាប់ពីជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកគួរដឹង


<< សញ្ញាប្រាប់ពីជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកគួរដឹង >>

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាមូលហេតុមួយដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក ដោយសារតែវាជាជំងឺដែលកើតឡើងលើអ្នករស់នៅមិនផ្តល់សុខភាពល្អ ជាពិសេសការហូបចុកតែម្តង។ ថ្វីបើវាជារឿងដែលមិនអាចប្រាប់ថា ពេលណាអ្នកស្ថិតក្នុងស្ថានភាពដែលប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ តែយកល្អអ្នកគួរតែដឹងអំពីអាការៈរបស់វាផង។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនតូចដែលអ្នកគួរតែស្វែងយល់ឲ្យហើយ៖

+ស្ពឹក
ទោះបីជាការមានអារម្មណ៍ស្ពឹកៗនៅដៃ ឬជើងក្រោយភ្ញាក់ពីគេងក៏ដោយ ក៏វាអាចជាសញ្ញាមួយដែរ ដោយសារតែរឿងនេះទាក់ទងនឹងការគៀបសរសៃប្រសាទ ប៉ុន្តែបើសិនជាវាមិនបាត់ទៅវិញនៅរយៈពេលពីរបីនាទីក្រោយទេ អ្នកត្រូវតែទាក់ទងរកជំនួយហើយ។ នៅពេលដែលមិនមានលំហូរឈាមទៅចិញ្ចឹមឆ្អឹងកងខ្នងគ្រប់គ្រាន់ ភាពស្ពឹកប្រាកដជាកើតឡើងនៅលើរាងកាយមួយចំហៀង។

+អស់កម្លាំង
អាការៈមួយផ្សេងទៀតនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកគួរតែស្វែងយល់នោះគឺការអស់កម្លាំង។ ចូរចាំថា រាងកាយអ្នកគឺជាតុល្យភាពមួយនៃសារធាតុគីមី ទឹក និងអ័រម៉ូន តែបើសិនជាវាមិនមានតុល្យភាពទេ រោគសញ្ញាអស់កម្លាំងអាចនឹងកើតមានហើយ។ នៅពេលអ្នកស្រាប់តែអស់កម្លាំងភ្លាមៗ វាអាចដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែប៉ះពាល់ទៅលើមុខងារខួរក្បាលអ្នកហើយ។

+និយាយឡុលៗ
ថ្វីបើការនិយាយឡុលៗគឺជាបញ្ហាញឹកញាប់ក្រោយពេលប្រើថ្នាំក៏ដោយ តែមនុស្សភាគច្រើនគឺមិនជាប់ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាលឡើយ។ យ៉ាងណាមិញ បើសិនជាផលរំខាននេះជាអ្វីដែលអ្នកពិតជាមិនចង់ឲ្យកើតមាននៅពេលកំពុងតែព្យាបាលទេ វាប្រហែលជាអាចត្រង់ថា អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលរួច ហើយក៏ត្រូវតែស្វែងរកការព្យាបាលឲ្យបានលឿនដែរ។

+មានភាពលំបាកលើការគិត
សញ្ញាផ្សេងមួយទៀតត្រង់ថា អ្នកកំពុងតែមានជំងឺដាច់សរសៃឈាមខួរក្បាលដែរនោះគឺនៅពេលដែលអ្នកកំពុងតែមានការលំបាក់លើការគិត។ រឿងនេះកើតឡើងនៅពេលខួរក្បាលមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដូច្នេះវាក៏ពិបាកនឹងបង្ហាញគំនិត ឬយល់ដឹងអ្វីដែលគេកំពុងតែនិយាយដែរ។

+ឈឺក្បាលបែបប្រកាំង
ការឈឺក្បាលបែបនេះប្រហែលជាសញ្ញាមួយនៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ជាពិសេសនៅពេលអ្នកមិនធ្លាប់មានវាពីមុនមកតែម្តង។ ចូរចាំថា ការឈឺក្បាលបែបប្រកាំងប្រហែលជាកើតនៅពេលអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលដោយសារតែវាបង្ហាញរោគសញ្ញាស្រដៀងគ្នា។ នៅពេលអ្នកមានបញ្ហានេះ ឬឈឺក្បាលបែបប្រកាំធ្ងន់ធ្ងរ យកល្អគួរតែស្វែងរកការព្យាបាលឲ្យបានលឿនដើម្បីប្រាកដថា វាជាជំងឺដាច់សរសៃឈាមខួរក្បាល ឬអត់។

+បញ្ហាភ្នែក
តើអ្នកកំពុងតែមើលឃើញពីរៗមែនទេ? វាប្រហែលជាសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ខួរក្បាលត្រូវបានបែងចែកជាពីរ ហើយវាក៏គ្រប់គ្រងផ្នែកផ្ទុយគ្នាដែរ។ ដូច្នេះនៅពេលផ្នែកម្ខាងរងការប៉ះពាល់ដោយជំងឺដាច់សរសៃឈាមខួរក្បាល អ្នកនឹងមានបញ្ហាភ្នែកមើលឃើញពីរៗ។ មនុស្សយើងភាគច្រើនគិតថា ការមើលឃើញបែបនេះបង្កឡើងដោយសារបញ្ហាភ្នែក ឬភ្នែកអស់កម្លាំង ឬដោយសារតែមើលទូរទស្សន៍ច្រើនពេក ប៉ុន្តែនៅពេលរឿងនេះកើតឡើងលើភ្នែកតែមួយ វាជាសញ្ញាដ៏ច្បាស់មួយនៃជំងឺដាច់សរសៃឈាមខួរក្បាលហើយ៕
នៅ AU Farm យើងមានចែកចាយប្រភេទផ្សិតលីងជឺក្រហម G2 (ដែលជាសម្បទានរបស់រាជវង្ស និងជាប្រភេទផ្សិតតែមួយគត់ដែលមានដាំនៅក្នុងគម្រោងសួនរាជវង្សជិតឡាដា) ជាលក្ខណៈផ្សិតលីងជឺគ្រាប់ម្សៅសម្រាប់លេប និងផ្សិតលីងជឺស្ងួតសម្រាប់ដាំទឹកពិសារ។

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព

https://www.youtube.com/watch?v=HFApLC7U_FQ&t=16s

https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.

Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

No comments:

Post a Comment