Monday, February 4, 2019

ពិតជាឡូយមែន ទឹកម្រះអាចគ្រប់គ្រង ជាតិស្ករក្នុងឈាម និងខ្លាញ់














ថ្វីបើទឹកម្រះមានរសជាតិល្វីងបន្តិចមែនក៏ដោយ

តែវាមានជីវជាតិសំខាន់ៗច្រើន។ វាមិនគ្រាន់តែផ្តល់សុខភាពល្អ និងជីវជាតិល្អបំផុតសម្រាប់ជម្រុញដល់សុខភាពមនុស្សយើង។ ពិតណាស់ តាមការស្រាវជ្រាវ ទឹកម្រេះគឺមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង ប៉ុន្តែក្នុងនោះ វាត្រូវបានគេរកឃើញថា អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមយ៉ាងឡូយ។
បញ្ចុះកូឡេស្តេរ៉ុល
ទឹកម្រះដ៏ល្វីងនេះគឺជាភេសជ្ជៈប្រឆាំងការរលាក និងអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមថែមទៀត។ ដូច្នេះហើយ វាអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងបាន។ ជាមួយគ្នានេះដែរ វានឹងជួយរក្សាសម្ពាធឈាមរាងកាយ ដោយសារតែសម្បូរជាតិប៉ូតាស្យូម ដែលជួយបឺតស្រូបជាតិសូដ្យូមក្នុងរាងកាយបានទៀត។ ទឹកម្រះក៏សម្បូរទៅអាស៊ីតហ្វូលិក និងជាតិដែកដែលត្រូវបានគេដឹងថា ជួយថែរក្សាសុខភាពបេះដូង និងបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
រក្សាជាតិស្ករក្នុងឈាម
ទឹកម្រះផ្ទុកទៅដោយសារធាតុមានលក្ខណៈដូចអាំងស៊ុយលីន ដែលត្រូវបានគេស្គាល់ថាជា Polypeptide-p P-insulin ដែលវាអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមតាមបែបធម្មជាតិបាន។ យោងទៅតាមការសិក្សាមួយក្នុងឆ្នាំ ២០១១ ដែលចុះផ្សាយក្នុងសារព័ត៌មាន Journal Ethnopharmacology បានឲ្យដឹងថា អ្នកដែលញ៉ាំម្រេះ ២០០០មីលីក្រាម ជាទៀងទាត់ អាចជួយបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។
ការសិក្សាបានឲ្យដឹងថា រុក្ខជាតិមួយនេះមានសារធាតុអាំងស៊ុយលីន ដែលជួយបានទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២។ ម្រះក៏ជួយបង្កើនការបឺតស្រូបជាតិស្ករចូលក្នុងកោសិកា និងពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ អ្នកដែលកំពុងតែមានជំងឺទឹកនោមផ្អែម និងលេបថ្នាំបញ្ចុះជាតិស្ករទៀតប្រហែលជាត្រូវការផ្លាស់ប្តូរកម្រិតថ្នាំប្រើប្រាស់បើសិនជាពួកគេចង់ញ៉ាំទឹកម្រះជារឿងរាល់ថ្ងៃ។
+គ្រឿងផ្សំ+
-ម្រះពីរផ្លែ
-ទឹកក្រូចឆ្មាមួយស្លាបព្រាបាយ
-ទឹកឃ្មុំមួយស្លាបព្រាបាយ
-ខ្ញីកញ្ច្រាំម៉ត់មួយស្លាបព្រាយបាយ
-ដាក់អំបិលបន្តិចដើម្បីបានរសជាតិ
-ម្រេចខ្មៅបន្តិច
+របៀបធ្វើ+
1-លាងសម្អាតម្រះឲ្យបានស្អាតល្អ
2-យកគ្រាប់ និងសាច់សរចេញ ហើយទុកតែសាច់ខាងក្រៅពណ៌បៃតងបានហើយ
3-កាត់វាជាដុំៗ
4-ត្រាំក្នុងទឹកអំបិល ឬទឹកក្រូចឆ្មារយៈពេលពីរបីនាទី
5-បន្ទាប់មកយកវាទៅកិន
6-អ្នកអាចចាក់ទឹកផ្លែប៉ោម ទឹកឬទឹកក្រូចឆ្មាចូលទៅក្នុងម៉ាស៊ីនក្រឡុកនោះដើម្បីបន្ថយជាតិល្វីង
7-បន្ថែមទឹកឃ្មុំ ម្រេច និងខ្ញីចូល
8-កិនគ្រឿងផ្សំទាំងអស់រហូតដល់ក្លាយទៅជាល្បាយស្មើសាច់
9-ចាក់យកតែទឹក និងចោលដុំដែលធំៗចេញ
10-ចូរចាក់វាចូលទៅក្នុងកែវ និងញ៉ាំបានហើយ៕

AUFARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង:ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួតសង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebookpage: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email:aufarm.cambodia6161@gmail.com
Line:aufarm.cambodia

No comments:

Post a Comment