Saturday, November 26, 2016

កាយវិការគេងបែបណាល្អ ឫ មិនល្អចំពោះសុខភាព


កាយវិការគេងរបស់មនុស្សម្នាក់ៗអត់ដូចគ្នាទេអ្នកខ្លះចូលចិត្តគេងផ្ងា, គេងចំហៀង និងគេងអង្កុញជើង, និងគេងផ្កាប់ដែលកាយវិការមួយៗនោះផ្តល់ផលចំពោះសុខភាពខុសៗគ្នា។

1-គេងផ្ងា ជាកាយវិការដែលល្អចំពោះសុខភាពណែនាំអោយគេងបែបនេះព្រោះជួយការពារការឈឺខ្នង-ក ផង ធ្វើអោយក្បាល កនិងឆ្អឹងខ្នងនៅតុល្យភាព ការពារការចាល់របស់អាស៊ីតដោយការគេងក្បាលអោយខ្ពស់ជាងពោះ​និងធ្វើអោយមិនឆាប់អោយមុខជ្រីវជ្រួញ តែមិនល្អសំរាប់អ្នកគេងស្រមុក។

2-គេងចំហៀង កាយវិការនេះចាត់ទុកថាអាចគេងបានព្រោះជួយបន្ថយអាការៈស្រមុក ដោយការលាតសន្ធឹងឆ្អឹងខ្នង, បន្ថយការចាល់របស់អាស៊ីតដោយការគេងអោយក្បាលខ្ពស់ជាងពស់, សាកសមជាមួយស្រ្តីមានផ្ទៃពោះតែណែនាំថាអោយគេងចំហៀងខាងឆ្វេងព្រោះវានឹងជួយអោយឈាមដើរស្រួលតែមិនល្អព្រោះធ្វើអោយមុខវៀច និងសុដន់យៀរ។

3-គេងអង្កុញជើងដូចទារកក្នុងផ្ទៃកាយវិការនេះសូមមិនណែនាំព្រោះវានឹងបន្ថែមការឈឺសន្លាក់តាមកន្លែងផ្សេងៗ ជាពិសេសជង្គង់, ក , និងឆ្អឹងខ្នង ហើយថែមទាំងធ្វើអោយការដកដង្ហើមមិនស្រួល និងធ្វើអោយកើតស្នាមជ្រីវជ្រោញលើផ្ទៃមុខ ធ្វើអោយឆាប់ចាស់ ហើយកាយវិការនេះមិនសាកសមជាមួយស្រ្តីមានផ្ទៃពោះនោះទេ។

4-គេងផ្កាប់មុខ កាយវិការនេះគួរជៀសវៀងតែម្តង ព្រោះអាចធ្វើអោយសង្កត់តាមកន្លាក់សាច់ដុំរហូតដល់កើតការចុករោយ ហើយថែមទាំងធ្វើអោយឆ្អឹងខ្នងខុសរូបរាង ហើយធ្វើអោយឈឺក្បាលប៉ុន្តែបើសិនជាគេងកាយវិការនេះហើយមានអារម្មណ៍ថាមិនចុករោយ ឫដូចអ្វីដែលពួកខ្ញុំបានប្រាប់ខាងលើអាចសាកគេងបែបនេះគឺ គេងដោយមិនបាច់កើយខ្នើយឫគេងលើខ្នើយដែលស្តើងបំផុត។

..................................................
..................................................

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

Facebook: AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

No comments:

Post a Comment