Sunday, October 28, 2018

ផលរំខានគួរភ្ញាក់ផ្អើល នៃការលេបថ្នាំបន្សាបជាតិ អាស៊ីតក្នុងក្រពះច្រើនពេក

ក្នុងករណីដែលអ្នកមិនអាចប្តូរទម្លាប់ញ៉ាំអាហារហិរច្រើនៗ អាហារមានជាតិអាស៊ីត និងហ្គាសបាន ដូច្នេះអ្នកច្រើនតែអាចមានអារម្មណ៍ថាក្រហាយដើមទ្រូងជាញឹកញាប់ហើយ។ ដូច្នេះដើម្បីសម្រួលបញ្ហានេះ អ្នកទំនងជាត្រូវការប្រើថ្នាំបន្សាបជាតិអាស៊ីតនៅក្រពះហើយ។ តើអ្នកមានដឹងទេថា ការញ៉ាំថ្នាំប្រភេទនេះច្រើនពេក ត្រូវបានគេដឹងថា មានផលរំខានច្រើនដែរទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីផលរំខានមួយចំនួនដែលគួរឲ្យភ្ញាក់ផ្អើលនៃការប្រើថ្នាំបន្សាបអាស៊ីតក្រពះច្រើនពេក៖
ទល់លាមក
បើសិនជាជម្រើសថ្នាំបន្សាបអាស៊ីតអ្នកមានសារធាតុ Aluminium Calcium នោះវានឹងធ្វើឲ្យអ្នកមានបញ្ហាទល់លាមកបាន។ សារធាតុនេះត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យលាមករឹង រហូតដល់ពិបាកបន្ទោបង់។ អ្នកជំនាញនិយាយថា ការទល់លាមកប្រហែលជាកើតឡើងកាន់តែយូរកាលណាអ្នកប្រើថ្នាំបន្សាបអាស៊ីតកាន់តែច្រើនដែរ។ 
រាករូស
វាក៏អាចធ្វើឲ្យអ្នករាករូសញឹកញាប់ដែរបើសិនជាលេបថ្នាំបន្សាបអាស៊ីតច្រើនពេក។ រឿងនេះភាគច្រើនកើតឡើងលើថ្នាំបន្សាបអាស៊ីតដែលមានសារធាតុម៉ាញ៉េស្យូមតែម្តង។ ជាធម្មតា ការរាករូសគឺជាផលរំខានជាបណ្តោះអាសន្ននៃការញ៉ាំថ្នាំបន្សាបអាស៊ីត ប៉ុន្តែវាអាចកើតឡើងម្តងទៀតដែរនៅពេលប្រើថ្នាំនេះទៀត។ 
ខ្សោយសាច់ដុំ
អ្នកប្រហែលជាធ្លាប់មានអាការៈខ្សោយសាច់ដុំ ឬរមួលសាច់ដុំបើសិនជាមានទម្លាប់ញ៉ាំថ្នាំបន្សាបអាស៊ីតច្រើនក្រោយពីបាយរួចគ្រប់ពេល។ រឿងនេះអាចទាក់ទងនឹងការប្រែប្រួលយ៉ាងខ្លាំងទៅលើកម្រិតជាតិម៉ាញ៉េស្យូម និងកាលស្យូមក្នុងសាច់ដុំ ដែលវាទាំងពីរនេះជាអេឡិចត្រូលីត្រមាននាទីទទួលខុសត្រូវលើមុខងាររបស់សាច់ដុំ។
លើសជាតិកាលស្យូមក្នុងឈាម
ដោយសារតែធាតុផ្សំញឹកញាប់មួយនៃថ្នាំបន្សាបអាស៊ីតគឺជាជាតិកាលស្យូម ដូច្នេះវានឹងទំនងជាធ្វើឲ្យលើសជាតិកាលស្យូមក្នុងឈាមហើយបើសិនជាអ្នកប្រើថ្នាំនេះច្រើនពេក។ គ្រូពេទ្យនិយាយថា ការលើសជាតិកាលស្យូមក្នុងឈាមគឺជារឿងគ្រោះថ្នាក់។ នេះដោយសារតែកាលស្យូមក្នុងឈាមច្រើនពេក អាចធ្វើឲ្យកកជាប់ក្នុងជញ្ជាំងសរសៃឈាម ដែលវានឹងធ្វើឲ្យកង្វះការផ្គត់ផ្គង់ឈាមសម្បូរអុកស៊ីសែន និងជីវជាតិទៅចិញ្ចឹមសរីរាង្គ។ 
គ្រួសក្នុងតម្រងនោម
ក្រៅពីលើសជាតិកាលស្យូមក្នុងឈាម បញ្ហាមួយទៀតនៃការញ៉ាំថ្នាំបន្សាបអាស៊ីតក្រពះមានជាតិកាលស្យូមច្រើន វានឹងធ្វើឲ្យកើតគ្រួសក្នុងតម្រងនោមដែរ។ មនុស្សម្នាក់ដែលត្រូវបានគេរកឃើញថាមានជំងឺតម្រងនោមគួរតែចៀសឲ្យឆ្ងាយពីការលេបថ្នាំបន្សាបអាស៊ីតក្រពះច្រើន ដោយសារតែតម្រងនោមមិនអាចច្រោះសារធាតុក្នុងថ្នាំនេះបានយ៉ាងល្អចេញពីក្នុងឈាមទេ។ 
ពុកឆ្អឹង
តើជាតិអាលុយមីញ៉ូមគឺជាធាតុផ្សំមួយដែលអ្នកត្រូវការក្នុងថ្នាំបន្សាបអាស៊ីតក្នុងក្រពះមែនទេ? បើមែន នោះអ្នកប្រហែលជាប្រឈមនឹងការខ្សោយឆ្អឹង ឬជំងឺពុកឆ្អឹងនៅថ្ងៃណាមួយហើយ។ គ្រូពេទ្យនិយាយថា ជាតិអាលុយមីញ៉ូមងាយនឹងធ្វើឲ្យបាត់បង់កំហាប់របស់ឆ្អឹងណាស់ ជាពិសេសជាតិកាលស្យូម និងផូស្វ័រក្នុងឆ្អឹងតែម្តង៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x


No comments:

Post a Comment