Tuesday, October 30, 2018

អានុភាពរបស់ផ្សិតលីងជឺក្រហម

១. តើផ្សិតលីងជឺអាចជួយអ្វីបានខ្លះ?
- រាល់ជម្ងឺទាំងអស់សុទ្ធតែអាចទទួលទានផ្សិតលីងជឺបាន ដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម និងលើសកូលេស្តេរ៉ុល។ សូម្បីតែជម្ងឺថ្លើម ជម្ងឺក្រលៀន ទីរ៉ូអ៊ីត អាឡែហ្ស៊ី និងជម្ងឺឈឺសន្លាក់ក៏អាចទទួលទានបានដែរ។

២. អ្នកមានបញ្ហាក្រលៀនអាចទទួលទានផ្សិតលីងជឺបានដែរឬទេ?
- ប្រាកដជាបាន!!! ព្រោះផ្សិតលីងជឺអាចជួយសម្អាតឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម និងបណ្តេញជាតិពុលពីឈាម។ ដូច្នេះ កាកសំណល់ក្នុងឈាមនឹងឆ្លងកាត់ក្រលៀនតិចជាងមុន។ អ្នកជម្ងឺក្រលៀនមិនត្រូវការប្រើក្រលៀនឲ្យធ្វើការច្រើនក្នុងការសម្អាតឡើយ។
ផ្សិតលីងជឺ មានគុណសម្បត្តិជួយឲ្យក្រលៀនដំណើរការល្អ និងធ្វើឲ្យរាងកាយមានតុល្យភាព។

៣. តើវាមានប្រតិកម្មដែរឬទេ?
- មាន ប៉ុន្តែប្រតិកម្មនោះកើតឡើងដោយសារតែសារធាតុក្នុងផ្សិតលីងជឺដំណើរការបណ្តេញជាតិពុលពីក្នុងរាងាកយតែប៉ុណ្ណោះ។ រោគសញ្ញាដែលអាចនឹងមានអាការៈដូចជា វិលមុខ ងងុយគេង ក្អួត ឈឺខ្លួន ទល់លាមក រាគ ឬនោមញឹកញាប់។
សូមកុំព្រួយបារម្ភ ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើង។ ប្រសិនបើអ្នកអាចទ្រាំបាន ចូរទទួលទានបន្តទៀត។ ប៉ុន្តែប្រសិនបើអ្នកទ្រាំមិនបាន អ្នកអាចផ្អាកមួយរយៈ ប្រហែល ៣ ទៅ ៧ថ្ងៃ សឹមទទួលទានឡើងវិញ។ ប្រសិនបើអ្នកទទួលទានមួយថ្ងៃ ២គ្រាប់ អ្នកអាចកាត់បន្ថយមកត្រឹម មួយថ្ងៃ ១គ្រាប់។ នៅពេលដែលរោគសញ្ញាអន់ទៅវិញ អ្នកអាចចាប់ផ្តើមទទួលទានមួយថ្ងៃ ២គ្រាប់វិញ។

៤. តើផ្សិតលីងជឺអាចប្រើជាមួយឱសថសម័យដែរឬទេ?
- អាច! អ្នកអាចប្រើផ្សិតលីងជឺជាមួយឱសថសម័យបាន ប៉ុន្តែមិនត្រូវប្រើក្នុងពេលជាមួយគ្នានោះទេ។ អ្នកត្រូវប្រើឱសថសម័យពី ១៥-៣០នាទី មុនទទួលទានផ្សិតលីញជឺ។

៥. វិធីទទួលទានផ្សិតលីងជឺ៖
- សម្រាប់អ្នកមានសុខភាពធម្មតា៖ ទទួលទាន ១គ្រាប់ មុនអាហារពេលព្រឹក ១៥-៣០នាទី។
- សម្រាប់អ្នកមានជម្ងឺ (មិនប្រើថ្នាំពេទ្យ)៖ ទទួលទាន ២-៤គ្រាប់, ២គ្រាប់ មុនអាហារពេលព្រឹក និង ២គ្រាប់មុនអាហារពេលល្ងាច ១៥-៣០នាទី។
- សម្រាប់អ្នកមានជម្ងឺ (ប្រើថ្នាំពេទ្យ)៖ ទទួលទាន ២-៤គ្រាប់, ២គ្រាប់ ក្រោយអាហារពេលព្រឹក និង ២គ្រាប់ក្រោយអាហារពេលល្ងាច ១៥ ទៅ ៣០នាទី។
- សម្រាប់អ្នកមានជម្ងឺរលាកក្រពះ៖ ទទួលទានក្រោយអាហារយ៉ាងតិច ៣០នាទី។

៦. តើមានករណីហាមឃាត់មិនអាចប្រើផ្សិតលីងជឺបានឬទេ?
- មិនមានការហាមឃាត់អ្វីនោះទេ ប៉ុន្តែអ្នកមានផ្ទៃពោះនិងអ្នកព្យាបាលជម្ងឺមហារីកដោយប្រើគីមី មិនគួរប្រើលីងជឺទេ (អាចប្រើបានក្រោយពេលចាក់គីមី ១សប្តាហ៍)

៧. កុមារអាចទទួលទានផ្សិតលីញជឺបានឬទេ?
- អាច កុមារអាយុចាប់ពី ១២ឆ្នាំ ឡើងអាចប្រើបាន ព្រោះវាអាចជំនួយការចងចាំ និងប្រព័ន្ធខួរក្បាល

៨. ផ្សិតលីងជឺអាចជួយព្យាបាលមុន ឬ ស្នាមដែរឬទេ?
- អាច! ផ្សិតលីងជឺជួយកែប្រែអរម៉ូននិងម៉េឡានីន (សារធាតុផ្តល់ពណ៌ដល់ស្បែកនិងសក់) ឲ្យទៅសភាពដើម។ មុន ស្នាម ឬជ្រួញ នឹងបាត់ទៅបន្តិចម្តងៗ។ ផ្សិតលីងជឺក៏ជួយកាត់បន្ថយការរលាកឬរោលនៃស្បែក។ ការរាំងស្ទះនៃក្រពេញផលិតជាតិប្រេងនិងខ្លាញ់ នឹងត្រលប់មករកសភាពដើមវិញដូចគ្នា ហើយមុនក៏នឹងបាត់ទៅដូចគ្នា។

៩. តើខ្ញុំអាចទទួលទានផ្សិតលីងជឺរយៈពេលយូរដែរឬទេ? ហើយវាអាចប្រមូលផ្តុំក្នុងប្រព័ន្ធរាងកាយរបស់ខ្ញុំឬទេ?
- យើងអាចទទួលទានផ្សិតលីងជឺរយៈពេលយូរបាន ហើយវាមិនអាចប្រមូលផ្តុំក្នុងប្រព័ន្ធរាងកាយរបស់យើងឡើង។ សម្បកខ្ចប់ម្សៅលីងជឺរបស់យើងត្រូវបានផលិតឡើងពីជាតិសណ្តែក ដូច្នេះវាអាចរំលាយបានយ៉ាងល្អក្នុងរាងកាយ។

១០. តើត្រូវប្រើរយៈពេលប៉ុន្មានទើបអាចទទួលបានលទ្ធផល?
- វាអាស្រ័យទៅលើសុខភាពខុសៗគ្នារបស់មនុស្សម្នាក់ៗ ប៉ុន្តែជាទូទៅ អ្នកប្រើពី ៣-៤កំប៉ុងនឹងចាប់ផ្តើមឃើញលទ្ធផល។

១១. តើពេលណាជាពេលដែលល្អបំផុតសម្រាប់ទទួលទានផ្សិតលីងជឺ?
- មុនពេលបរិភោគអាហារ គឺពេលពោះទទេរ។ (សូមមើលសំណួរទី ៥ បន្ថែម)

១២. តើវាអាចព្យាបាលជម្ងឺមហារីកមែនឬ? ឬគ្រាន់តែសម្រាប់អ្នកមានសុខភាពល្អ?
- ផ្សិតលីងជឺ អាចជួយបន្ថយការលូតលាស់នៃកោសិកាមហារីក។ វាអាចជួយបំបែកនិងប្រឆាំងកោសិកាជម្ងឺមហារីក

១៣. តើខ្ញុំអាចទទួលទានផ្សិតលីងជឺក្នុងពេលលាងក្រលៀនដែរឬទេ?
- អ្នកដែលកំពុងព្យាបាលដោយការលៀងក្រលៀនអាចទទួលទានផ្សិតលីញជឺបាន។ ករណីជាក់ស្តែងនៅប្រទេសថៃដែលអ្នកជម្ងឺមួយចំនួនប្រើប្រាស់ផលិតផលផ្សិតលីងជឺពី AU Farm ក្នុងពេលព្យាបាលដោយការលាងក្រលៀន បន្ទាប់មកពួកគេបញ្ឈប់ការព្យាបាលដោយលាងក្រលៀននិងបន្តទទួលទានផ្សិតលីងជឺ។

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព

https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.

Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line ID: aufarm.cambodia

ពណ៌បបូរម៉ាត់អាចប្រាប់អ្នកថាមានអាការៈជំងឺក៏អត់បាន

នៅពេលដែលសុខភាពអ្នកមានបញ្ហា វាអាចបង្ហាញប្រាប់អ្នកតាមរយៈបបូរមាត់អ្នកក៏មានដែរ ដូចនេះពេលដែលពណ៌នៃបបូរមាត់អ្នកប្តូរ អ្នកមិនគួរគិតតែប្រើគ្រែមមកលាបបិតបាំងឡើយ អ្នកគួរតែទៅត្រួតពិនិត្យសុខភាពអ្នក។
1. នៅពេលដែលបបូរមាត់អ្នកប្រែជាក្រហម នោះវាអាចទាក់ទងនឹងជំងឺផ្តាសាយ ដោយវាអាចធ្វើឱ្យអ្នកមានអាការៈក្តៅខ្លួន ក្រហក្រហាយពេញខ្លួន នឿយហត់ ហើយប្រសិនជាពោះវៀនមិនល្អ ឬទល់លាមក វាអាចប្រែជាពណ៌ក្រម៉ៅជាងនេះ។
2. នៅពេលដែលបបូរមាត់ប្រែជាពណ៌នេះ នោះវានឹងអាចទាក់ទងជាមួយថ្លើម ក្រលៀន និងបេះដូងអ្នក ហើយបើគួបផ្សំជាមួយមុខស្លេកស្លាំង ថប់បេះដូង បេះដូងលូតញាប់ ដកដង្ហើមខ្លី ហើយញាប់ នោះអ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យ ព្រោះអាការៈអ្នកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរហើយ។
3. នៅពេលដែលអ្នកមានបបូរមាត់ស្ងួត នោះអាចបញ្ជាក់ថាអ្នកខ្វះជាតិទឹក។ ដូចនេះអ្នកមិនគួរយកទឹកមាត់ដើម្បីធ្វើឱ្យវាមិនស្ងួតឡើយ ព្រោះបើអ្នកប្រើទឹកមាត់ច្រើន នោះវានឹងធ្វើឱ្យបបូរមាត់អ្នកប្រែជាមិនស្អាតឡើយ ដោយសារតែនៅក្នុងទឹកមាត់នោះមានមេរោគជាច្រើនដែលអាចបំផ្លាញបបូរមាត់អ្នកយ៉ាងងាយ ហើយបើកូនអ្នកប្រេះបបូរមាត់ អ្នកមិនគួរប្រើដៃដើម្បីបកឡើយ អ្នកត្រូវតែឱ្យកូនផឹកទឹកឱ្យបានច្រើន នោះអាការៈនេះនឹងប្រសើរឡើងវិញ៕
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់ផ្សិតលីងជឺបានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line: aufarm.cambodia

បញ្ហាជំងឺក្រលៀន គឺផ្សិតលីងជឺក្រហមអាចជួយបាន

ជាឱសថមួយប្រភេទដែលមានអ្នកនិយមប្រើដើម្បីការពារនិងព្យាបាលជំងឺទាំងប្រើ និងបំប៉នរាងកាយមកជាង4000ឆ្នាំ ផ្សិតលីងជឺក្រហមដែលរកឃើញជុំវិញពិភពលោកមានជាង2000ប្រភេទប៉ុន្តែមានត្រឹមតែ200ប្រភេទដែលអាចទទួលទានបានហើយពេញនិយមខ្ពស់បំផុតនៅចិន ជប៉ុន អាមេរិក ហើយបច្ចុប្បន្នបានចែកចាយជុំវិញពិភពលោកយ៉ាងឆាប់រហ័សហើយក៏មានសារជាតិផ្សេងៗទៀតជាច្រើននៅក្នុងផ្សិតលីងជឺក្រហម ដែលមានសារជាតិរបស់ជាតិរ៉ែដែលចាំបាច់ចំពោះរាងកាយជាច្រើនដូចជាវីតាមីន ជាតិរ៉ែ អាសីុតអាមីណូ ហើយសារជាតិអរកាសតេរ៉ូ.
លើសពីនោះទៅទៀត"ផ្សិតលីងជឺក្រហម"នៅមានប្រកបទៅដោយសារជាតិអាហារដែលគ្រប់និងមានសារធាតុរ៉ែវីតាមីន ប្រូតេអីុននៅបរិមាណខ្ពស់សមល្មមហើយជួយបន្ថែមកន្លែងខ្វះខាតហើយនៅមានសារជាតិផ្សេងៗទៀតដែលជួយដុតអាហាររអោយនៅសភាពដើមជួយដំណាក់ការផ្លាស់ប្តូររបស់ជាតិស្ករមកជាថាមពល ប្រសិនដំណាក់កាលនេះទន់ខ្សោយឫអន់ថយវានឹងធ្វើអោយកើត។
#ជំងឺទឹកនោមផ្អែមនេះហើយជាមូលហេតុនៃការ ពិការ ខ្វាក់ភ្នែក ឫដំបៅនៅជើងស្អុយរហូតដល់កាត់ជើងឫស្លាប់ដោយការគាំងបេះដូង
ដូច្នេះ"ផ្សិតលីងជឺក្រហម"ជួយការពារភាពអន់ថយរបស់ដំណាក់កាលនេះទើបសាកសមសំរាប់អ្នកកើតជំងឺទឹកនោមផ្អែមដោយប្រើបូកផ្សំជាមួយឱសថបុរាណនិងការមើលថែពីគ្រូពេទ្យ
ហើយផ្សិតលីងជឺសាកសម អ្នកដែលមានរោគសញ្ញាថាជិតកើតជំងឺទឹកនោមផ្អែមហើយអ្វីដែលសំខាន់គឺ"ផ្សិតលីងជឺក្រហម"ជួយកាត់បន្ថយការចូលចិត្តញាំុស្ករហួសប្រមាណ ជាតិអាកុល(ស្រា) មនុស្សដែលញៀនបង្អែមឫរបស់ផ្អែមដែលធ្វើអោយធាត់ដែលមានភាពប្រថុយនឹងជំងឺទឹកនោមផ្អែមនិងធ្វើអោយឆាប់ចាស់ព្រោះស្ករដែលទទួលទានទៅច្រើននិងធ្វើអោយស្បែកជ្រួញហើយស្ងួត។
***ផ្សិតលីងជឺក្រហម បែបស្ងួត
មានប្រសិទ្ធិភាពខ្ពស់លើ:
-ជួយព្យាបាលបញ្ហាតម្រង់នោមធ្ងន់ធ្ងរ
-បំប៉នក្រលៀន
-ប្រឆាំងការរលាកក្នុងរាងកាយ
-បន្ថយជាតិខ្លាញ់ក្នុងខ្លួន
-ព្យាបាលបញ្ហាទល់លាមក
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line: aufarm.cambodia

Sunday, October 28, 2018

ផលរំខានគួរភ្ញាក់ផ្អើល នៃការលេបថ្នាំបន្សាបជាតិ អាស៊ីតក្នុងក្រពះច្រើនពេក

ក្នុងករណីដែលអ្នកមិនអាចប្តូរទម្លាប់ញ៉ាំអាហារហិរច្រើនៗ អាហារមានជាតិអាស៊ីត និងហ្គាសបាន ដូច្នេះអ្នកច្រើនតែអាចមានអារម្មណ៍ថាក្រហាយដើមទ្រូងជាញឹកញាប់ហើយ។ ដូច្នេះដើម្បីសម្រួលបញ្ហានេះ អ្នកទំនងជាត្រូវការប្រើថ្នាំបន្សាបជាតិអាស៊ីតនៅក្រពះហើយ។ តើអ្នកមានដឹងទេថា ការញ៉ាំថ្នាំប្រភេទនេះច្រើនពេក ត្រូវបានគេដឹងថា មានផលរំខានច្រើនដែរទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីផលរំខានមួយចំនួនដែលគួរឲ្យភ្ញាក់ផ្អើលនៃការប្រើថ្នាំបន្សាបអាស៊ីតក្រពះច្រើនពេក៖
ទល់លាមក
បើសិនជាជម្រើសថ្នាំបន្សាបអាស៊ីតអ្នកមានសារធាតុ Aluminium Calcium នោះវានឹងធ្វើឲ្យអ្នកមានបញ្ហាទល់លាមកបាន។ សារធាតុនេះត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យលាមករឹង រហូតដល់ពិបាកបន្ទោបង់។ អ្នកជំនាញនិយាយថា ការទល់លាមកប្រហែលជាកើតឡើងកាន់តែយូរកាលណាអ្នកប្រើថ្នាំបន្សាបអាស៊ីតកាន់តែច្រើនដែរ។ 
រាករូស
វាក៏អាចធ្វើឲ្យអ្នករាករូសញឹកញាប់ដែរបើសិនជាលេបថ្នាំបន្សាបអាស៊ីតច្រើនពេក។ រឿងនេះភាគច្រើនកើតឡើងលើថ្នាំបន្សាបអាស៊ីតដែលមានសារធាតុម៉ាញ៉េស្យូមតែម្តង។ ជាធម្មតា ការរាករូសគឺជាផលរំខានជាបណ្តោះអាសន្ននៃការញ៉ាំថ្នាំបន្សាបអាស៊ីត ប៉ុន្តែវាអាចកើតឡើងម្តងទៀតដែរនៅពេលប្រើថ្នាំនេះទៀត។ 
ខ្សោយសាច់ដុំ
អ្នកប្រហែលជាធ្លាប់មានអាការៈខ្សោយសាច់ដុំ ឬរមួលសាច់ដុំបើសិនជាមានទម្លាប់ញ៉ាំថ្នាំបន្សាបអាស៊ីតច្រើនក្រោយពីបាយរួចគ្រប់ពេល។ រឿងនេះអាចទាក់ទងនឹងការប្រែប្រួលយ៉ាងខ្លាំងទៅលើកម្រិតជាតិម៉ាញ៉េស្យូម និងកាលស្យូមក្នុងសាច់ដុំ ដែលវាទាំងពីរនេះជាអេឡិចត្រូលីត្រមាននាទីទទួលខុសត្រូវលើមុខងាររបស់សាច់ដុំ។
លើសជាតិកាលស្យូមក្នុងឈាម
ដោយសារតែធាតុផ្សំញឹកញាប់មួយនៃថ្នាំបន្សាបអាស៊ីតគឺជាជាតិកាលស្យូម ដូច្នេះវានឹងទំនងជាធ្វើឲ្យលើសជាតិកាលស្យូមក្នុងឈាមហើយបើសិនជាអ្នកប្រើថ្នាំនេះច្រើនពេក។ គ្រូពេទ្យនិយាយថា ការលើសជាតិកាលស្យូមក្នុងឈាមគឺជារឿងគ្រោះថ្នាក់។ នេះដោយសារតែកាលស្យូមក្នុងឈាមច្រើនពេក អាចធ្វើឲ្យកកជាប់ក្នុងជញ្ជាំងសរសៃឈាម ដែលវានឹងធ្វើឲ្យកង្វះការផ្គត់ផ្គង់ឈាមសម្បូរអុកស៊ីសែន និងជីវជាតិទៅចិញ្ចឹមសរីរាង្គ។ 
គ្រួសក្នុងតម្រងនោម
ក្រៅពីលើសជាតិកាលស្យូមក្នុងឈាម បញ្ហាមួយទៀតនៃការញ៉ាំថ្នាំបន្សាបអាស៊ីតក្រពះមានជាតិកាលស្យូមច្រើន វានឹងធ្វើឲ្យកើតគ្រួសក្នុងតម្រងនោមដែរ។ មនុស្សម្នាក់ដែលត្រូវបានគេរកឃើញថាមានជំងឺតម្រងនោមគួរតែចៀសឲ្យឆ្ងាយពីការលេបថ្នាំបន្សាបអាស៊ីតក្រពះច្រើន ដោយសារតែតម្រងនោមមិនអាចច្រោះសារធាតុក្នុងថ្នាំនេះបានយ៉ាងល្អចេញពីក្នុងឈាមទេ។ 
ពុកឆ្អឹង
តើជាតិអាលុយមីញ៉ូមគឺជាធាតុផ្សំមួយដែលអ្នកត្រូវការក្នុងថ្នាំបន្សាបអាស៊ីតក្នុងក្រពះមែនទេ? បើមែន នោះអ្នកប្រហែលជាប្រឈមនឹងការខ្សោយឆ្អឹង ឬជំងឺពុកឆ្អឹងនៅថ្ងៃណាមួយហើយ។ គ្រូពេទ្យនិយាយថា ជាតិអាលុយមីញ៉ូមងាយនឹងធ្វើឲ្យបាត់បង់កំហាប់របស់ឆ្អឹងណាស់ ជាពិសេសជាតិកាលស្យូម និងផូស្វ័រក្នុងឆ្អឹងតែម្តង៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

Saturday, October 27, 2018

មូលហេតុធំៗ ៥យ៉ាងនេះហើយដែលធ្វើឲ្យថ្លើមទៅជាក្រិនបាន

ជំងឺក្រិនថ្លើមគឺជាការសម្លាកជាច្រើននៅលើសាច់ថ្លើម ដែលវាទៅជំនួសឲ្យជាលិកាទន់ៗមានសុខភាពល្អរបស់សាច់ថ្លើមទៅវិញ។ នៅពេលជំងឺក្រិនថ្លើមកាន់តែធ្ងន់ធ្ងរ ថ្លើមនឹងលែងសូវមានជាលិកាមានសុខភាពល្អទៀតហើយ។ បើសិនជាមិនបានព្យាបាលទេ ថ្លើមនឹងទៅជាខ្សោយ ហើយក៏មិនអាចធ្វើការងាររបស់វាបានល្អទៀតដែរ។
ជំងឺក្រិនថ្លើមបង្កឡើងដោយជំងឺថ្លើមរ៉ាំរ៉ៃដែលធ្វើឲ្យខូចខាតដល់ជាលិកាថ្លើម។ វាអាចស៊ីពេលច្រើនឆ្នាំសម្រាប់ថ្លើមដែលខូចខាតក្លាយទៅជាថ្លើមក្រិន។ តើជំងឺក្រិនថ្លើមបង្កឡើងដោយអ្វីខ្លះទៅ?
+ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ+
ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃគឺជាដើមហេតុចំបងមួយនៃជំងឺក្រិនថ្លើមក្នុងសហរដ្ឋអាមេរិក។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចធ្វើឲ្យថ្លើមទៅជាហើម ដែលយូរៗទៅនាំឲ្យកើតជាក្រិនថ្លើមតែម្តង។ ចំនួនគ្រឿងស្រវឹងដែលអាចធ្វើឲ្យថ្លើមក្រិនបានគឺខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។
+ការរលាកថ្លើមរ៉ាំរ៉ៃដែលបង្កឡើងដោយវីរុសរលាកថ្លើម+
ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ គឺជាដើមហេតុចំបងទីពីរដែលនាំឲ្យកើតជាជំងឺក្រិនថ្លើមក្នុងសហរដ្ឋអាមេរិក។ ជំងឺរលាកថ្លើមប្រភេទ C ធ្វើឲ្យសាច់ថ្លើមហើម ដែលយូរៗទៅនឹងក្លាយទៅជាក្រិនបាន។ ប្រហែលអ្នកជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃម្នាក់ក្នុងចំនួនបួននាក់វិវត្តន៍ទៅជាជំងឺក្រិនថ្លើម។ ជំងឺរលាកថ្លើមប្រភេទ B និង D រ៉ាំរ៉ៃក៏អាចធ្វើឲ្យកើតជាជំងឺក្រិនថ្លើមបានដែរ។
ជំងឺខ្លាញ់រុំថ្លើមតែមិនមែនបង្កឡើងដោយគ្រឿងស្រវឹង ឬហៅថា Nonalcholic Steaohepatitis (NASH)
ការកើនឡើងជាតិខ្លាញ់ក្នុងសាច់ថ្លើមដែលវាមិនបង្កឡើងដោយគ្រឿងស្រវឹង អាចធ្វើឲ្យថ្លើមទៅជាហើម និងនាំឲ្យទៅជាក្រិនថ្លើមបាន។ អ្នកជំងឺដែលមាន NASH ច្រើនតែមានបញ្ហាសុខភាពផ្សេងៗទៀតដូចជា ជំងឺទឹកនោមផ្អែម ធាត់ជ្រុល លើសកូឡេស្តេរ៉ុល ជំងឺសរសៃឈាមបេះដូង និងទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាព។
+ជំងឺបំពង់ទឹកប្រមាត់+
ជំងឺបំពង់ទឹកប្រមាត់កាត់បន្ថយ ឬឈបញ្ឈប់លំហូរទឹកប្រមាត់ចូលទៅក្នុងពោះវៀនតូច។ ទឹកប្រមាត់ដែលច្រាលទៅក្នុងថ្លើមវិញ នឹងធ្វើឲ្យថ្លើមទៅជាហើម ហើយអាចកើតជាក្រិនបាន។ ជំងឺបំពង់ទឹកប្រមាត់ពីរប្រភេទមានដូចជា Primary Sclerosing Cholangitis និង Primary Biliary Cirrhosis។
+ជំងឺហ្សែន+
ជំងឺហ្សែនមួយចំនួនអាចនាំឲ្យកើតជំងឺក្រិនថ្លើមបាន។ ជំងឺទាំងនេះរួមមាន Wilson Disease, Hemochromatosis, Glycogen Storage Diseases, Alpha-1 Antitrypsin Deficiency, និង Autoimmune Hepatitis។
ជាធម្មតាជំងឺក្រិនថ្លើមមិនបង្ករោគសញ្ញារបស់វាក្នុងដំណាក់កាលភ្លាមៗឡើយ។ រយៈពេលយូរៗទៅ ជំងឺក្រិនថ្លើមអាចបង្កជារោគសញ្ញាដូចជា៖
-មិនឃ្លានអាហារ
-អស់កម្លាំង
-ចង្អោ
-ស្រកទម្ងន់
-ឈឺក្នុងពោះសរសៃឈាមនៅស្បែកបែកចេញដូចសរសៃពីងពាង
-រមាស់ស្បែកខ្លាំងក្លា៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

Monday, October 22, 2018

វិធីពិនិត្យមើលសុដន់ ដោយខ្លួនឯង ដើម្បីការពារជំងឺមហារីក

មិនមានវិធីត្រឹមត្រូវ ឬខុស ដើម្បីពិនិត្យសុដន់របស់អ្នកនោះទេ។ ប៉ុន្តែ វាជាការសំខាន់ណាស់សម្រាប់អ្នក ដើម្បីដឹងអំពីរបៀបដែលសុដន់របស់អ្នកមើលទៅធម្មតា ឬខុសធម្មតា។ តាមវិធីសាស្ត្រទាំងនោះ អ្នកអាចឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអាចរាយការណ៍ទៅកាន់គ្រូពេទ្យរបស់អ្នកបានទាន់ពេលវេលា។

អ្វីដែលអ្នកគួរដឹងអំពី សុដន់
សុដន់របស់ស្ត្រីគ្រប់រូបមានភាពខុសប្លែកគ្នា ចំពោះទំហំ រូបរាង និងភាពរឹងមាំ។ វាក៏អាចធ្វើឲ្យសុដន់ម្ខាងមានទំហំធំជាងដុំម្ខាងទៀតដែរ។

ចូរស្វែងយល់ និងតាមដានសុដន់របស់អ្នកជាប្រចាំ ដើម្បីអាចដឹងថាវាមានការប្រែប្រួលបែបណាខ្លះ។ បើមិនច្បាស់ អ្នកគួរសួរគ្រូពេទ្យរបស់អ្នកអំពីរបៀបតាមដាននានា។

ក្រោយអស់រដូវ សុដន់ធម្មតាមានសភាពទន់ មិនសូវរឹង និងមិនមានដុំសាច់ទេ។

កម្មវិធីពិនិត្យមើលសុដន់របស់ NHS បានបង្កើតផែនការ ចំណុច សម្រាប់ការតាមដានសុដន់របស់អ្នក

1. ដឹងថាអ្វីទៅដែលជារឿងធម្មតាសម្រាប់អ្នក
2. សម្លឹងមើលសុដន់របស់អ្នក ហើយចងចាំ និងដឹងដោយខ្លួនឯង
3. ដឹងពីការផ្លាស់ប្តូរ ដែលអ្នកកំពុងស្វែងរក
4. រាយការណ៍ប្រាប់គ្រូពេទ្យ រាល់ការផ្លាស់ប្តូរនានាដោយមិនបង្អង់យូរនោះទេ
5. ចូលរួមក្នុងការតាមដានជាប្រចាំ ប្រសិនបើអ្នកមានអាយុចាប់ពី ៥០ ឆ្នាំ។
ចូរពិនិត្យមើលសុដន់របស់អ្នក ចាប់ពីសុដន់ ក្លៀក និងរហូតដល់ឆ្អឹងករបស់អ្នក។ អ្នកអាចរកវាងាយស្រួលបំផុត នៅពេលអ្នកងូតទឹក។
អ្នកក៏អាចមើលដោះរបស់អ្នកក្នុងកញ្ចក់ផងដែរ

ការផ្លាស់ប្តូរសុដន់ ដែលអ្នកគួររកមើល:
1. ការផ្លាស់ប្តូរទំហំ ឬរូបរាងនៃសុដន់របស់អ្នក
2. ការផ្លាស់ប្តូរសភាពស្បែកសុដន់
3. តំបន់ដុំពកថ្មី ឬក្រាស់នៅក្នុងសុដន់ ឬក្លៀក ដែលខុសពីកន្លែងដូចគ្នានៅម្ខាងទៀត
4. ទឹករំអិលក្បាលដោះ
5. ការហូរឈាមចេញពីក្បាលសុដន់របស់អ្នក
6. ពណ៌ចុងសុដន់
7. ការផ្លាស់ប្តូរទីតាំងក្បាលដោះ
8. ការឡើងកន្ទួលលើ ឬជុំវិញក្បាលសុដន់របស់អ្នក
9. ការឈឺចាប់ក្នុងសុដន់៕