Thursday, December 27, 2018

ដើម្បីអោយសុខភាពបេះដូង ល្អប្រសើរឡើង អ្នកគួរតែទទួលទាន អាហារទាំងនេះ


របបអាហារ ដើរតួនាទីយ៉ាងសំខាន់សម្រាប់រក្សាសុខភាពបេះដូង ក៏ដូចជារាងកាយទាំងមូល។  អ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺសសៃឈាមបេះដូង ឬទប់ស្កាត់បញ្ហានៃជំងឺបេះដូងប្រកបដោយប្រសិទ្ធិភាពតាមរយៈការជ្រើសរើសទទួលទានអាហារប្រចាំថ្ងៃបានត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យនៃជំងឺបេះដូង
. ផ្លែបឺរ 
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀត ផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C, សារធាតុ carotenoids និងជាតិសសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសសៃឈាមបេះដូង។ ខណៈដែលជាតិសសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។
. សូកូឡាខ្មៅ
មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវពី ៧៥ ដល់ ៨៥ ភាគរយ ក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់សុខភាពបេះដូងផងដែរ។ កាកាវជាប្រភពនៃសារធាតុម្យ៉ាងហៅថា phenols ដែលមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

. ប្រេងអូលីវសុទ្ធ
ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ។
. បន្លែស្លឹកបៃតង
បន្លែប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន C, វីតាមីន A និងជាតិម៉ាញ៉េស្យូមដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង។
. ថ្លើម
ថ្លើម មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ដែលល្អសម្រាប់បេះដូង។
. ត្រីសាលម៉ុន
ត្រីសាលម៉ុន រួមទាំងត្រីសម្បូរខ្លាញ់ដទៃទៀតដូចជាត្រីសាឌីនសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ដែលល្អសម្រាប់សុខភាពបេះដូង។
. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុ lycopene ជួយការពារកោសិកាពីការបំផ្លាញ ឬខូចខាត។
. គ្រាប់វាល់ណឺត
គ្រាប់ធញ្ញជាតិនេះមានប្រសិទ្ធិភាពជួយបង្កើនមុខងារបេះដូងជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ល្អអូមេហ្គា ដែលវាមានផ្ទុក។ គ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិនេះចំនួន ៥៧ ក្រាមក្នុងមួយថ្ងៃអាចជួយធ្វើឱ្យមុខងារសសៃឈាមមានលក្ខណៈប្រសើរឡើងជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង។ ការទទួលទានមួយក្ដាប់ដៃនៃគ្រាប់ធញ្ញជាតិគ្រប់ប្រភេទជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៕
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

Tuesday, December 11, 2018

វិធីញាំផ្សិតលីងជឺក្រហមលក្ខណៈគ្រាប់អោយមានប្រសិទ្ធភាព


មានអតិថិជនជាច្រើនបានទំនាក់ទំនងមកសួរពាក់ព័ន្ធជាមួយការទទួលទានផ្សិតលីងជឺក្រហម ដែលជាលក្ខណះគ្រាប់របស់ AU Farm Cambodia ថាគួរទទួលទានច្រើនរឺក៏តិចកំរិតណា
ញាំបែបណាអោយឆាប់បានឃើញផលលឿន ហើយត្រូវប្រើពេលវេលាយូរដែររឺទេ
.ទម្រាំ និងបាត់ពីអាការះជំងឺបច្ចុប្បន្នដែលយើងកំពុងតែមាន រឺ ទទួលទានហើយឈប់ទទួលទានវានិងត្រទ្បប់មកវិញទៀតរឺក៏អត់
.
💪ថ្ងៃនេះAU Farm មានចំនុចល្អៗពាក់ព័ន្ធជាមួយនិងការទទួលទានផ្សិតលីងជឺមកប្រាប់បងប្អូនទាំងអស់ណាចាស
អ្នកដែលទទួលទានសំរាប់បំប៉នរាងកាយញាំមួយថ្ងៃ 1គ្រាប់
មុនអាហារពេលព្រឹក១៥-៣០នាទី
🧘‍♀️អ្នកដែលទទួលទានដើម្បីព្យាបាលជំងឺហើយមិនមានថ្នាំពេទ្យ
ញាំមួយថ្ងៃ ២ ទៅ ៤គ្រាប់
មុនអាហារពេលព្រឹក រឺ ពេលល្ងាច២០ ទៅ ៣០នាទី (រឺក្រោយអាហារ៣០នាទី)
.
💊អ្នកទទួលទានដើម្បីព្យាបាលជំងឺ ហើយមានញាំថ្នាំពេទ្យបច្ចុប្បន្នវិញ
ទទួលទានមួយថ្ងៃ ២ទៅ៤គ្រាប់
ញាំក្រោយថ្នាំពេទ្យ១ម៉ោង
‼️អ្នកមានបញ្ហារលាកក្រពះ
ត្រូវញាំក្រោយអាហារ30នាទី
AU Farm ជាហាងដែលលក់ឱសថបុរាណដែលល្អបំផុត
កសិដ្ឋានបែប Organic សុវត្ថិភាព
ដំណាក់កាលក្នុងការផលិតបែបស្តង់ដា
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

Thursday, November 15, 2018


ត្រកួន គឺជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ញាញ់ តម្លៃថោក និងងាយស្រួលរក ហើយថែមទាំងអាចយកទៅធ្វើជា អន្លក់ ឬម្ហូបស្ងោរ ឆា បានច្រើនមុខទៀតផង។ (អាន ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបានភាគច្រើននៃពួកយើងស្គាល់ត្រកួនច្បាស់ ហើយក៏ចូលចិត្តទទួលទានវាដែរ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពតាមរយៈវីតាមីន និងសារធាតុចាំបាច់សម្រាប់រាងកាយជាច្រើនដែលវាមានផ្ទុក។ ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃការទទួលទានត្រកួន
. ការពារប្រឆាំងនឹងជំងឺបេះដូង
ត្រកួនមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា វីតាមីន A, C និង beta-carotene ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម  និងជួយក្នុងការកាត់បន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ ដូច្នេះទប់ស្កាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងជៀសឆ្ងាយពីជំងឺទាក់ទងជាមួយសសៃឈាមដូចជា ជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺស្ទះសសៃឈាមជាដើម។ លើសពីនេះទៅទៀត ត្រកួន ក៏មានផ្ទុកជាតិ folate ដែលជួយបំលែងសារធាតុគីមីគ្រោះថ្នាក់ homocysteine ហើយកម្រិតខ្ពស់នៃសារធាតុគីមីនេះ គឺបណ្ដាលឲ្យកើតជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូង។ បន្លែនេះក៏មានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជាជាតិរ៉ែមួយកាត់បន្ថយសម្ពាធឈាម និងការពារប្រឆាំងជំងឺបេះដូង។
. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ត្រកួន គឺមានផ្ទុកនូវសារធាតុជាច្រើនដែលអាចជួយស្រូបយកជាតិស្ករក្នុងឈាមដែលលើស ហើយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។
. ទប់ស្កាត់ជំងឺមហារីក
ត្រកួន គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ១៣ ប្រភេទផ្សេងៗពីគ្នា ដែលធ្វើឲ្យវាក្លាយជាអាហារដ៏ល្អដើម្បីទប់ស្កាត់ជំងឺមហារីក។ អុកស៊ីតកម្មទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ និងបញ្ឈប់ការរីកលូតលាស់កោសិកាមហារីក។ បន្លែនេះ គឺល្អប្រសើរបំផុតដើម្បីទប់ស្កាត់បញ្ហាជំងឺមហារីកពោះវៀនធំ, មហារីកក្រពះ, មហារីកសុដន់ និងជំងឺមហារីកស្បែក។
. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ត្រកួន គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានន័យថា បន្លែនេះមានអត្ថប្រយោជន៍បំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បរិមាណវីតាមីន c ក្នុងត្រកួន គឺមានច្រើនជាងនៅក្នុងផ្លែឈើ។
.  ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម
ត្រកួន មានផ្ទុកសម្បូរទៅដោយជាតិដែក នេះជាហេតុធ្វើឲ្យវាក្លាយជាបន្លែដ៏មានប្រយោជន៍ព្យាបាលបញ្ហាជំងឺខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាសម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវការជាតិដែកក្នុងរបបអាហារ។ រាងកាយត្រូវការជាតិដែកចាំបាច់ ដើម្បីបង្កើនគ្រាប់ឈាមក្រហមតាមរយៈការបង្កើតជាតិអេម៉ូក្លូប៊ីន។
. ល្អសម្រាប់សុខភាពភ្នែក
ត្រកួន ក៏ជាប្រភពដ៏ល្អនៃសារធាតុ carotenoids, lutein និងវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ លើសពីនេះទៅទៀត ក្រកួន ក៏ជួយជម្រុញកម្រិតនៃ glutathione ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺភ្នែកឡើងបាយ៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយប្រអប់មាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x


Sunday, November 11, 2018

អាហារដែលសាកសមជាមួយអ្នកជំងឺទឹកនោមផ្អែម


គំរូរបបអាហារ 1600គីឡូកាឡូរី 

-អាហារពេលព្រឹក:
បបរមាន់(អោយថាមពល327គីឡូកាឡូរី)
បាយឆ្អិនកន្លះវែកបាយ/សាច់មាន់4ស្លាបព្រាបាយ/ស្លឹកខ្ទឹម,ស្លឹកជីឆាយ,ជី តាមអ្នកត្រូវការ/ខ្លាញ់និងខ្ទឹមបំពងកន្លះស្លាបព្រាកាហ្វេ/ពងមាន់មួយ

-អាហារសម្រន់ម៉ោង 10ព្រឹក:
ល្ហុង8ចំនិត+ទឹកក្រូចច្របាច់មួយកែវ(អោយថាមពល 180 គីឡូកាឡូរី)

-អាហារពេលថ្ងៃត្រង់
បាយក្សាយ2ស្លាបព្រាបាយ​ + សម្លគិរីខៀវសាច់ត្រី ទ្រាប់វែង + ម្នាស់6ចំនិត (អោយថាមពល 400 គីឡូកាឡូរី ) សាច់ត្រី4ស្លាបព្រាបាយ /ខ្ទិះពីស្លាបព្រាបាយ /ទ្រាប់វែង, គ្រឿងគិរីខៀវតាមតម្រូវការ។

-អាហារសម្រន់ពេលរសៀល
ទឹកដោះគោស្រស់មួយកែវ + Cracker 2 បន្ទះ (អោយថាមពល200គីឡូកាឡូរី

-អាហារពេលល្ងាច
បាយក្សាយ2ស្លាបព្រាបាយ+សម្លចាប់ឆាយសាចជ្រូក+ត្រីប្រាធូ1+ទឹកត្រីំម្ទេសក្រូចឆ្មា+ចេកណាំវ៉ាមួយផ្លែ (អោយថាមពល 330 គីឡូកាឡូរី )

ផ្កាខាត់ណា ស្ពៃក្តោប, ស្ពៃចិន , តាមត្រូវការ ហើយខ្លាញ់សម្រាប់ចៀន1ស្លាបព្រាកាហ្វេ

-អាហារមុនចូលគេង ក្រូចខៀវមួយផ្លែ(ក្រូចពោសាធ៍)+ទឹកដោះគោមួយកែវ(អោយថាមពល80គីឡូកាឡូរី)

ការពិតចំពោះអ្នកជំងឺទឹកនោមផ្អែំមអាចទទួលទានបានក្នុងមួយថ្ងៃ 1600គីឡូកាឡូរី-1800គីឡូកាឡូរី និង2000គីឡូកាឡូរី
ដូច្នេះហើយខាងលើគ្រាន់តែជាគំរូ 1600កាឡូរី ដែលបងប្អូនអាចយកទៅធ្វើតាមបែបនឹងបាន។

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.facebook.com/pg/aufarmcambodia/videos/

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
Facebook: AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Sunday, November 4, 2018

​ពោះវៀនធំ​ដុះដុំសាច់​នឹងលេចនូវរោគសញ្ញាសំខាន់ៗ៤នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថា អ្នកកំពុងតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ ដោយពោះវៀនធំអ្នកអាចជួបនឹងបញ្ហាបាន។ តើមានអ្វីខ្លះទៅ?
1. មុខសញ្ញាដំបូងរបស់មហារីកពោះវៀនធំគឺ អ្នកបត់ជើងធំចេញមកអាចមានឈាមមកជាមួយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យ និងព្យបាលឲ្យបានទាន់ពេល ព្រោះបើអ្នកទុកយូរ ឈាមនោះនឹងប្រែជាពណ៌ស្រអាប់ ឬជាប់បង្គន់ក៏មានដែរ។
2. លាមកអ្នកនឹងអាចប្រែប្រួលទម្រង់ខុសពីពេលធម្មតា ហើយក្រោយពេលដែលអ្នកបត់ជើងរួច លាមកនោះក៏អាចជាប់បង្គន់ផងដែរ។ ដូចនេះ អ្នកមិនគួរខ្ពើមមិនមើលលាមកអ្នកទេ ដោយអ្នកគួរតែសង្កេតរាល់ថ្ងៃ ទើបអ្នកអាចដឹងពីសុខភាពរបស់ពោះវៀនធំអ្នក។
3. មហារីកពោះវៀនធំនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្វះឈាម អស់កម្លាំង ល្ហិតល្ហៃ ដោយអាចធ្វើឲ្យអ្នកមិនសូវចង់ញ៉ាំអ្វីទេ។ ម្យ៉ាងទៀត ក្រពះអ្នកក៏ពិបាករំលាយអាហារផងដែរ។ ដូចនេះ នៅពេលដែលមានអាការៈទាំងនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
4. អ្នកក៏អាចកើតមានអាការៈឈឺពោះដោយគ្មានមូលហេតុដែលពេលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំ ដោយធ្វើឲ្យពោះអ្នកឈឺខុសពីពេលធម្មតា។ ដូចនេះ ប្រសិនជាមានអាការៈខាងលើកើតឡើង អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់ ទើបមិនធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ៕

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-
បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-
ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-
ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-
វីតាមីន C មួយកំប៉ុង 17$
-
កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line: aufarm.cambodia