Thursday, November 15, 2018


ត្រកួន គឺជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ញាញ់ តម្លៃថោក និងងាយស្រួលរក ហើយថែមទាំងអាចយកទៅធ្វើជា អន្លក់ ឬម្ហូបស្ងោរ ឆា បានច្រើនមុខទៀតផង។ (អាន ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបានភាគច្រើននៃពួកយើងស្គាល់ត្រកួនច្បាស់ ហើយក៏ចូលចិត្តទទួលទានវាដែរ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពតាមរយៈវីតាមីន និងសារធាតុចាំបាច់សម្រាប់រាងកាយជាច្រើនដែលវាមានផ្ទុក។ ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃការទទួលទានត្រកួន
. ការពារប្រឆាំងនឹងជំងឺបេះដូង
ត្រកួនមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា វីតាមីន A, C និង beta-carotene ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម  និងជួយក្នុងការកាត់បន្ថយរ៉ាឌីកាល់សេរីក្នុងរាងកាយ ដូច្នេះទប់ស្កាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងជៀសឆ្ងាយពីជំងឺទាក់ទងជាមួយសសៃឈាមដូចជា ជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺស្ទះសសៃឈាមជាដើម។ លើសពីនេះទៅទៀត ត្រកួន ក៏មានផ្ទុកជាតិ folate ដែលជួយបំលែងសារធាតុគីមីគ្រោះថ្នាក់ homocysteine ហើយកម្រិតខ្ពស់នៃសារធាតុគីមីនេះ គឺបណ្ដាលឲ្យកើតជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូង។ បន្លែនេះក៏មានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជាជាតិរ៉ែមួយកាត់បន្ថយសម្ពាធឈាម និងការពារប្រឆាំងជំងឺបេះដូង។
. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ត្រកួន គឺមានផ្ទុកនូវសារធាតុជាច្រើនដែលអាចជួយស្រូបយកជាតិស្ករក្នុងឈាមដែលលើស ហើយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។
. ទប់ស្កាត់ជំងឺមហារីក
ត្រកួន គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ១៣ ប្រភេទផ្សេងៗពីគ្នា ដែលធ្វើឲ្យវាក្លាយជាអាហារដ៏ល្អដើម្បីទប់ស្កាត់ជំងឺមហារីក។ អុកស៊ីតកម្មទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ និងបញ្ឈប់ការរីកលូតលាស់កោសិកាមហារីក។ បន្លែនេះ គឺល្អប្រសើរបំផុតដើម្បីទប់ស្កាត់បញ្ហាជំងឺមហារីកពោះវៀនធំ, មហារីកក្រពះ, មហារីកសុដន់ និងជំងឺមហារីកស្បែក។
. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ត្រកួន គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានន័យថា បន្លែនេះមានអត្ថប្រយោជន៍បំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បរិមាណវីតាមីន c ក្នុងត្រកួន គឺមានច្រើនជាងនៅក្នុងផ្លែឈើ។
.  ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម
ត្រកួន មានផ្ទុកសម្បូរទៅដោយជាតិដែក នេះជាហេតុធ្វើឲ្យវាក្លាយជាបន្លែដ៏មានប្រយោជន៍ព្យាបាលបញ្ហាជំងឺខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាសម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវការជាតិដែកក្នុងរបបអាហារ។ រាងកាយត្រូវការជាតិដែកចាំបាច់ ដើម្បីបង្កើនគ្រាប់ឈាមក្រហមតាមរយៈការបង្កើតជាតិអេម៉ូក្លូប៊ីន។
. ល្អសម្រាប់សុខភាពភ្នែក
ត្រកួន ក៏ជាប្រភពដ៏ល្អនៃសារធាតុ carotenoids, lutein និងវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ លើសពីនេះទៅទៀត ក្រកួន ក៏ជួយជម្រុញកម្រិតនៃ glutathione ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺភ្នែកឡើងបាយ៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយប្រអប់មាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x


No comments:

Post a Comment