Thursday, December 27, 2018

ដើម្បីអោយសុខភាពបេះដូង ល្អប្រសើរឡើង អ្នកគួរតែទទួលទាន អាហារទាំងនេះ


របបអាហារ ដើរតួនាទីយ៉ាងសំខាន់សម្រាប់រក្សាសុខភាពបេះដូង ក៏ដូចជារាងកាយទាំងមូល។  អ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺសសៃឈាមបេះដូង ឬទប់ស្កាត់បញ្ហានៃជំងឺបេះដូងប្រកបដោយប្រសិទ្ធិភាពតាមរយៈការជ្រើសរើសទទួលទានអាហារប្រចាំថ្ងៃបានត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យនៃជំងឺបេះដូង
. ផ្លែបឺរ 
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀត ផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C, សារធាតុ carotenoids និងជាតិសសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសសៃឈាមបេះដូង។ ខណៈដែលជាតិសសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។
. សូកូឡាខ្មៅ
មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវពី ៧៥ ដល់ ៨៥ ភាគរយ ក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់សុខភាពបេះដូងផងដែរ។ កាកាវជាប្រភពនៃសារធាតុម្យ៉ាងហៅថា phenols ដែលមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

. ប្រេងអូលីវសុទ្ធ
ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ។
. បន្លែស្លឹកបៃតង
បន្លែប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន C, វីតាមីន A និងជាតិម៉ាញ៉េស្យូមដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង។
. ថ្លើម
ថ្លើម មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ដែលល្អសម្រាប់បេះដូង។
. ត្រីសាលម៉ុន
ត្រីសាលម៉ុន រួមទាំងត្រីសម្បូរខ្លាញ់ដទៃទៀតដូចជាត្រីសាឌីនសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ដែលល្អសម្រាប់សុខភាពបេះដូង។
. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុ lycopene ជួយការពារកោសិកាពីការបំផ្លាញ ឬខូចខាត។
. គ្រាប់វាល់ណឺត
គ្រាប់ធញ្ញជាតិនេះមានប្រសិទ្ធិភាពជួយបង្កើនមុខងារបេះដូងជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ល្អអូមេហ្គា ដែលវាមានផ្ទុក។ គ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិនេះចំនួន ៥៧ ក្រាមក្នុងមួយថ្ងៃអាចជួយធ្វើឱ្យមុខងារសសៃឈាមមានលក្ខណៈប្រសើរឡើងជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង។ ការទទួលទានមួយក្ដាប់ដៃនៃគ្រាប់ធញ្ញជាតិគ្រប់ប្រភេទជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៕
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x

No comments:

Post a Comment