ផ្លែទឹកដោះត្រូវបានគេស្គាល់ឈ្មោះម៉្យាងទៀតហៅថា Caimito ដែលជាផ្លែឈើម្ខាងមានសម្បករលោង និងពណ៌ស្វាយ ឬបៃតង អាស្រ័យទៅតាមភាពទុំរបស់វាដែរ។ រសជាតិដ៏ផ្ងែម និងសាច់ដ៏ឆ្ងាញ់របស់វាត្រូវបានគេរកឃើញថា មានប្រយោជន៍ចំពោះសុខភាពច្រើន ប៉ុន្តែអ្វីដែលគេសម្គាល់ខ្លាំងជាងគេគឺជួយការពារសុខភាពឆ្អឹង និងបង្ការជំងឺទឹកនោមផ្អែម។
សុខភាពឆ្អឹង
តើអ្នកត្រូវការអ្វីខ្លះដើម្បីថែរក្សាសុខភាពឆ្អឹងបាន? ចម្លើយគឺងាយណាស់ គឺជាតិផូស្វ័រ និងកាលស្យូម។ មនុស្សយើងភាគច្រើនជឿថា ប្រភពនៃជាតិកាលស្យូមភាគច្រើនមាននៅក្នុងផលិតផលធ្វើពីទឹកដោះគោដូចជា ហ្រ្វូម៉ាត ឬទឹកដោះគោ។
ប៉ុន្តែចុះអ្នកដែលអាឡែហ្ស៊ីនឹងទឹកដោះគោវិញបានអីញ៉ាំកើតទៅ? វាមានផ្លែឈើ និងបន្លែច្រើនណាស់ដែលមានជាតិកាលស្យូមខ្ពស់ ហើយក្នុងនោះក៏មានផ្លែទឹកដោះដែរ។
បង្ការជំងឺទឹកនោមផ្អែម
វាត្រូវបានគេអះអាងថា ជាតិសរសៃមានក្នុងផ្លែទឹកដោះគឺមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ យោងទៅតាមការចុះផ្សាយក្នុងសារព័ត៌មាន African Journal of Pharmacy and Pharmacology កាលពីឆ្នាំ ២០០៩ បានឲ្យដឹងថា ស្លឹករបស់ផ្លែទឹកដោះក៏មានមុខងារដូចគ្នានឹងអាំងស៊ុយលីន ក្នុងការបញ្ចុះជាតិស្ករក្នុងឈាមបានដែរ៕
នៅ AU Farm យើងមានចែកចាយប្រភេទផ្សិតលីងជឺក្រហម G2 (ដែលជាសម្បទានរបស់រាជវង្ស និងជាប្រភេទផ្សិតតែមួយគត់ដែលមានដាំនៅក្នុងគម្រោងសួនរាជវង្សជិតឡាដា) ជាលក្ខណៈផ្សិតលីងជឺគ្រាប់ម្សៅសម្រាប់លេប និងផ្សិតលីងជឺស្ងួតសម្រាប់ដាំទឹកពិសារ។
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line : aufarm.cambodia
Email: aufarm.cambodia6161@gmail.com
Line : aufarm.cambodia
No comments:
Post a Comment