Friday, March 22, 2019

ទទួលទានផ្លែប័រ ការពារមហារីក


ជំងឺមហារីកជាសាច់អាក្រក់ ដែលយកជីវិតមនុស្សជាច្រើនមកហើយ ថែមទាំងជាមេរោគអាក្រក់ដែលរីករាលដាលទៅភ្នែកផ្សេងៗ បាយ៉ាងលឿនតែអ្វីដែលសំខាន់ជាងនោះ អាហារនិងកត្តាបរិស្ថានផ្សេងៗក្នុងជីវិតយើងក៍ជាចំណែកធ្វើអោយកើតមហារីកជាច្រើនតែម្តង ដូច្នេះហើយមានន័យថា ការពិតទៅពួកយើងដំនើរជីវិតរស់នៅក្បែរជំងឺមហារីកច្រើនមែនទែន ដូច្នេះហើយបើអាចការពារនិងប្រឆាំងមេរោគមហារីកបាន ពួកយើងយល់ព្រមនិងពេញចិត្តធ្វើតាមយ៉ាងពេញទំហឹង។

ដូច្នេះហើយថ្ងៃនេះពួកយើងមានដំណឹងល្អមកប្រាប់ ព្រោះក្រៅពីថ្នាំនិងការបង្កើតថ្មីខាងពេទ្យផ្សេងៗហើយផ្លែឈើ មួយមុខនេះក៍អាចប្រឆាំងជំងឺមហារីកនិងការពារការប្រឈមមុខនិងមហារីកអោយបងប្អូនជាជំរើសមួយទៀតផងដែរ.

#ផ្លែប័រ

ការសិក្សារបស់ទស្សានាវត្តី Experimental Therapevtics និង Oncology ជួបថាសមាសធាតុគីមីក្នុងផ្លែប័រជួយការពារភាពខុសប្រក្រតីដែលកើតចេញពីកោសិកា ការពារកោសិកាក្នុងរាងកាយ មិនកើតសាច់អាក្រក់ កម្ចាត់កោសិកាដែលស្លាប់ហើយថែមទាំងទប់ស្កាត់ការរីកធំ
របស់កោសិកាដែលខុសប្រក្រតីនឹងកំពុងនិងរីកធំរបស់សាច់អាក្រក់បានផងដែរ

ទោះយ៉ាងណាក៍ដោយនៅមានគ្រាប់ធញ្ញជាតិ រួមទាំងបន្លែជាច្រើនមុខទៀត ដូចជា សណ្តែកខ្មៅ ខាត់ណាខៀវ បន្លែស្ពៃក្តោប ត្រយ៉ូងចេក អាហារត្រី ខ្ទឹមសរ និងអាហារផ្សេងៗជាច្រើនទៀតដែលជួយកាពារការកើតជំងឺមហារីកបាន ប៉ុន្តែទោះយ៉ាងណាក៍ស្ថិតលើការថែទាំសុខភាពនៅផ្នែកផ្សេងៗនិងការហាត់ប្រាណរបស់យើងផ្ទាល់ដែរ ទើបមានកម្លាំងប្រឆាំងមហារីកបានពេញទំហឹងផងដែរ។

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

Facebook: AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Tuesday, March 19, 2019

អស់បារម្ភ! ជៀសផុតពីជំងឺបេះដូង ដោយគ្រាន់តែទទួលទានអាហារទាំងនេះ


បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើលំហាត់ប្រាណជាប្រចាំ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗដែលគម្រាមកំហែងដល់អាយុជីវិត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើន ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ ៖

១. សូកូឡាខ្មៅ
សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថា អ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។
២. ផ្លែប៉ោម
ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន, ជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងជាតិខ្លាញ់ល្អៗដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូងល្អរឹងមាំ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៤. ត្រីសាលម៉ុន
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, អូមេហ្គា ៣ DHA និង EPA ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា, ត្រីសាឌីន, ត្រី mackerel ជាដើម ក៏ល្អសម្រាប់សុខភាពមនុស្សដែរ។
៥. សណ្ដែកខ្មៅ
សណ្ដែកនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ, ម៉ាញ៉េស្យូម, វីតាមីន B និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម រួមទាំងកម្រិតនៃជាតិកូឡេស្តេរ៉ូល ទប់ស្កាត់បញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។ សណ្ដែកខ្មៅគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះ​ប្រសិនបើអ្នកទទួលទានសណ្ដែកនេះជាប្រចាំនោះអ្នកនឹងអាចរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ហើយជៀសផុតពីជំងឺផ្សេងៗដែលបង្កឡើងដោយសារជាតិកូឡេស្តេរ៉ូលមិនល្អជាមិនខាន។
៦. ផ្លែទម្លាប់
សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។
៧. ផ្លែបឺរ
ផ្លែបឺរ គឺជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពសសៃឈាម និងបេះដូងផងដែរ។ ផ្លែបឺរ​ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម ចូរព្យាយាមទទួលទានផ្លែបឺររាល់ថ្ងៃជាប្រចាំ។
៨. បន្លែ 
បន្លែគ្រប់ប្រភេទ គឺមានផ្ទុកសារធាតុចិញ្ចឹម, វីតាមីន និងជាតិរ៉ែចាំបាច់ ដែលជួយរក្សាសុខភាពបេះដូងល្អប្រសើរ។ ប៉ុន្តែបន្លែពិសេសមួយចំនួនដូចជា ការ៉ុត, ប៉េងប៉ោះ, ផ្កាខាត់ណាខៀវ មានផ្ទុកសម្បូរទៅដោយវីតាមីន A, B និង C ព្រមទាំងសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងស្ទះសសៃឈាមបេះដូង៕
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 17$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 23$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line: aufarm.cambodia

Monday, March 4, 2019

រូបមន្តអំពិលដោះស្រាយបញ្ហា ហើមពោះ



អំពិលជារុក្ខជាតិដែលនៅគ្រប់ផ្ទះ ជារុក្ខជាតិផ្លែដែលជាឳសថបុរាណ ជាអាចញុំាបានទាំងទុំហើយខ្ចីមានការពេញនិយមយ៉ាងច្រើន ក្រៅពីយកមកញុំាជាផ្លែឈើហើយអាចយកមកធើ្វជាម្ហូបនិងធើ្វជាថ្នាំមានប្រយោជន៏ជាច្រើន។
ហើយថៃ្ងនេះយើងមកធើ្វអំពិលជាមួយគ្នា.

*** គ្រឿងផ្សំ ***
1. សាច់អំពិលសុទ្ធ រឺ អំពិលបកហើយ 2 ផ្លែធំ
2. ទឹកស្ករ 2 ស្រាបព្រាបាយ
3. ទឹកសាប 14 ស្រាបព្រាបាយ
4. អំពិល 1-2 ស្រាបព្រាបាយ

*** វិធីធើ្វ ***
1. យកអំពិលទៅស្រុះនៅទឹកដែលពុះ ហើយយកតែសាច់ /បើប្រើអំពិលដែលបកស្រាប់ហើយត្រូវត្រាំទឹក កន្លះម៉ោង មិនស្ងោរ។
2. ដាំសាច់អំពិលជាមួយ ទឹកម្តងទៀតអោយពុះ។
3. ដាក់ទឹកស្ករ និង អំពិលតាមរស់ជាតិដែលចូលចិត្ត

*** គុណប្រយោជន៏អាហារ ***
1. មាន vitamin ជួយបំប៉នភែ្នក
2. មានកាល់ស្យូម ជួយបំប៉នឆ្អឹង
3. ជួយ ការស្រែកទឹក បានល្អពេលរដូវ ក្តៅ
4. ជួយ អោយ សាច់ត្រជាក់
5. ជួយសំរក គីទ្បូ។

*** គុណប្រយោជន៏ខាងថាំ្ន ***
1. ជួយបន្ថយ ក្អក
2. ជាថាំ្នជួយអោយបត់ជើងធំស្រួល ដោះស្រាយបញ្ហា ហើមពោះ
3. បញ្ចុះសត្វល្អិតក្នុងពោះវៀន
4. ការពារការចេញឈាមតាមធេ្មញ។

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

Facebook: AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Sunday, March 3, 2019

ហេតុអ្វីមហារីកថ្លើមប្រហារជីវិតមនុស្សច្រើនបំផុត


មហារីកថ្លើមកើតចេញពីDNAក្នុងកោសិការថ្លើមប្រែប្រួលរហូតដល់គ្រោងសាងកោសិការផ្លាស់ប្តូរទៅទើបធ្វើឲ្យកោសិការរីកធំខុសប្រក្រតី និងក្លាយទៅជាគីសនៅទីបំផុត។
មូលហេតុគោលក្នុងការប្រែប្រួលនេះមិនអាចបញ្ជាក់ច្បាស់តែអ្វីដែលដែលធ្វើឲ្យប្រឈមមុខនឹងការកើតមហារីកថ្លើមមានដូចខាងក្រោម:
១- ភេទ
ការស្រាវជ្រាវឃើញថាការកើតមហារីកថ្លើមកើតចំពោះភេទប្រុសខ្ពស់ជាងភេទស្រី ឬក៏អ្នកជំងឺមានជំងឺផ្សេងតែក៏វិវឌ្ឍន៍មកជាមហារីថ្លើម។
២- រលាកថ្លើមរ៉ាំរ៉ៃកើតចេញពីរលាកថ្លើមប្រភេទប៊ី និងវីរុសរលាកថ្លើមប្រភេទស៊ីដែលបានចូលទៅបំផ្លាញថ្លើមជាអចិន្ត្រៃនិងធ្វើឲ្យកោសិការថ្លើមខូច។
៣- ៥០% នៃមហារីកថ្លើមមានកើតជំងឺក្រិនថ្លើមរួមជាមួយផងដែរ។
៤- ជំងឺទឹកនោមផ្អែម
៥- មហារីកថ្លើមអាចមកពីជំងឺធាត់និងជំងឺខ្លាញ់រុំថ្លើមដែលកើតចេញមកពីការផឹកគ្រឿងស្រវឹង។
*****ផ្សិតលីងជឺក្រហមជាមួយជំងឺថ្លើម*****
ថ្លើមជាអវយវៈសំខាន់បំផុត គឺជាកន្លែងផ្ទុកថាមពលហើយក៏ជាដំណាក់កាលទី១ក្នុងការលាងជាតិពុលចេញពីរាងកាយដែរ ហើយបើញ៉ាំជាតិពុល ជាតីគីមីចូលក្នុងខ្លួនគឺថ្លើមនឹងហើយជាអ្នកទទួលមុនគេបង្អស់ ។ ដូចនេះហើយអ្នកគួរតែញ៉ាំផ្សិតលីងជឺក្រហមដើម្បីបំប៉នកោសិការថ្លើម ដេញជាតិពុល ជួយបន្ថយការប្រឈមមុខនឹងការកើតជំងឺរលាកថ្លើមរហូតដល់ក្លាយជាមហារីកថ្លើមផងដែរ។ ម្យ៉ាងទៀតផ្សិតលីងជឺក្រហមជួយឲ្យថ្លើមរឹងមាំ ជួយឲ្យថាមពលទៅថ្លើម ជួយកាត់បន្ថយជាតិស្ករដែលលើសក្នុងឈាម។


*****ផ្សិតលីងជឺក្រហមជួយបំប៉នថ្លើម*****
ផ្សិតលីងជឺក្រហមជួយស្តារប្រព័ន្ធឲ្យដំណើរការបានល្អជំរុញការកកើតកោសិការថ្មីជំនួសកោសិការដែលងាប់ ជួយប្រព័ន្ធការពាររាងកាយឲ្យធ្វើការបានត្រឹមត្រូវនិងឲ្យរាងកាយរឹងមាំ។ ផ្សិតលីងជឺក្រហមជាអង់ទីអុកស៊ីដង់ដែលអាចកំចាត់រ៉ាឌីកាល់សេរី ផ្សិតលីងជឺក្រហមមានគុណសម្បត្តិជួយព្យាបាលជំងឺក្រិនថ្លើមព្រោះផ្សិតលីងជឺក្រហមជួយធ្វើឲ្យដំបៅនៅថ្លើមសះ ឲ្យថ្លើមត្រលប់មកសភាពដើមវិញ ហើយជួយឲ្យសរសៃរឈាមដែលទៅចិញ្ចឹមថ្លើមល្អឡើង ។ មានការស្រាវជ្រាវឃើញថាផ្សិតលីងជឺក្រហមមានសារធាតុសំខាន់ដែលជួយព្យាបាលជំងឺថ្លើមគឺ Polysaccharideដែលមានគុណសម្បត្តិដូចជាថ្នាំដែលទៅសំរួលការធ្វើការមិនប្រក្រតីរបស់ថ្លើម ជួយការពារថ្លើមពីជាតិពុលដោយចេញប្រឆាំងនឹងជាតិពុលដែលចូលមកបំផ្លាញកោសិការថ្លើម រួមទាំងជួយឲ្យថ្លើមធ្វើការបានល្អឡើង។
ក្រៅពីនោះនៅក្នុងក្រុមTriterpenoids នៅក្នុងផ្សិតលីងជឺក្រហមមានឥទ្ធិពលការពារ បំប៉ងថ្លើមមានGanoderic acid និង Luci denic acid ឃើញថាសារធាតុប្រឆាំងជាតិពុលក្នុងថ្លើម និងជួយការរីករាលដាលរបស់កោសិការមហារីកផងដែរ ជួយជំរុញការធ្វើការរបស់ឈាមសរ Organic Germanium ក្នុងផ្សិតលីងជឺក្រហមជួយជំរុញប្រព័ន្ធការពាររាងកាយ ជួយការពារមហារីកថ្លើមបាន។
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.
location: https://www.google.com.kh/
…/data=!3m1!1e3!4m8!4m7!1m0!1m5!1…

Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Saturday, March 2, 2019

គុណប្រយោជន៍របស់ផ្លែការ៉ុត



<< គុណប្រយោជន៍របស់ផ្លែការ៉ុត >>

សូមបំភ្លេចចោលនូវការប្រើប្រាស់ថ្នាំគ្រាប់វីតាមីន A។ ជំនួសដោយការញ៉ាំអាហារដ៏អស្ចារ្យមានពណ៌ទឹកក្រូច ហើយស្រួយ លោកអ្នកនឹងទទួលបានវីតាមីន A និងអត្ថប្រយោជន៍សុខភាពផ្សេងទៀតពីការ៉ុត រួមទាំងការមានស្បែកស្រស់ស្អាត ការពារជំងឺមហារីក ព្រមទាំងប្រឆាំងនឹងភាពចាស់ជាដើម។ តើការ៉ុតមានអត្ថប្រយោជន៏អ្វីខ្លះសម្រាប់សុខភាព?

ការពារពីជំងឺមហារីក ៖ ការសិក្សាបានបង្ហាញថា ការ៉ុតអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀនធំ។ សារធាតុ Falcarinol និង Falcarindiol នៅក្នុងការ៉ុតអាចមានសមត្ថភាពប្រឆាំងនឹងមហារីក។ Falcarinol គឺជាថ្នាំសំលាប់សត្វល្អិតធម្មជាតិដែលផលិតឡើងដោយមើមការ៉ុត ដើម្បីការពារឫសរបស់វាពីជំងឺផ្សិត។ ការសិក្សាមួយបានបង្ហាញថា មានការថយចុះនូវហានិភ័យនៃជំងឺមហារីក ១/៣ លើសត្វកណ្តុរដែលបានស៊ីមើមការ៉ុត។

ប្រឆាំងនឹងភាពចាស់ ៖ កម្រិតខ្ពស់នៃសារធាតុបែតាការ៉ូទីន (Beta-carotene) ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មទៅនឹងកោសិកាដែលខូចខាត ដោយធ្វើអោយរាងកាយបំបែកចំនីអាហារបានល្អ។ វាជួយបន្ថយល្បឿននៃភាពចាស់នៃកោសិកា។
ជាថ្នាំសំលាប់មេរោគដ៏មានប្រសិទ្ធភាព ៖ ការ៉ុតត្រូវបានគេស្គាល់ថា ជាឱសថបុរាណដែលគេប្រើដើម្បីការពារនឹងការឆ្លងមេរោគ។
ការពារពីជំងឺបេះដូង ៖ ការញ៉ាំការ៉ុតជាទៀងទាត់ ក៏បានជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម។

ជួយសម្អាតកាកសំនល់ចេញពីរាងកាយ ៖ វីតាមីន A ជួយថ្លើមក្នុងការបញ្ចេញសារធាតុពុលចេញពីរាងកាយ។ វាជួយកាត់បន្ថយទឹកប្រមាត់ និងជាតិខ្លាញ់នៅក្នុងថ្លើម។ សារធាតុកាកសរសៃដែលមាននៅក្នុងការ៉ុតជួយសម្អាតពោះវៀន និងពន្លឿនចលនាពោះវៀនក្នុងការបញ្ចេញចោលនូវកាកសំណល់។

ការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ៖ មនុស្សដែលទទួលទានការ៉ុតច្រើនជាងប្រាំមួយមើមក្នុងមួយសប្តាហ៍ នឹងការពារការរងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល៕

>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/

>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព

https://www.youtube.com/watch?v=HFApLC7U_FQ&t=16s
https://www.youtube.com/watch?v=HXP8PjmmA-s&t=7s

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194

ទីតាំង: ផ្ទះលេខ:103 ផ្លូូវ:P-10 ក្នុងបុរីប៉េងហួត សង្កាត់ច្រាំងចមរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.

Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line@: https://line.me/R/ti/p/%40nsz8656x