Monday, February 13, 2017

ទឹកក្រឡុកជួយកំលាំង សំរាប់អ្នកធ្វើការ



ខ្ញុំជឿថាជាច្រើននាក់មានអារម្មណ៍ ហត់អស់កំលាំងទាំងរាងកាយ នឹងចិត្ត ព្រោះមានបញ្ហាផ្សេងៗទាំងរឿងការងារនិងរឿងផ្ទាស់ខ្លួន រហូតមិនចង់ធ្វើអ្វីទាំងអស់ ចង់ដេកនៅស្ងៀមៗឆាប់ធុញនឹងរឿងផ្សេងៗ មិនចង់ធ្វើអ្វីអោយឈឺក្បាល អាការៈទាំងអស់នេះនិងបញ្ជាក់អោយឃើញថា ជីវិតចាប់ផ្តើមទន់ខ្សោយ ការងារធ្វើធ្ងន់ៗ ប្រើកំលាំងច្រើន ពេលខ្លះក៍ត្រូវបន្ថែមថាមពលខ្លះ ថ្ងៃនេះ AU Farm មានរូបមន្ត ទឹកឡុកសំរាប់បំប៉នរាងកាយអោយមានកំលាំង បំបាត់ការហត់ ជួយជំរុញខួរក្បាលអោយស្រស់ថ្លា មកណែនាំចា៎!

+++ គ្រឿងផ្សំ +++

1. ចេក 1 ផ្លែ
2. ទំពាំងបាយជូ 100 ក្រាម
3. ក្រូចឆ្មារ 1/2 ផ្លែ (បើចូលចិត្តជូរអាចបន្ថែមបាន)
4. ខ្ញី (ដាក់ទាំងសំបក ) 10 ក្រាម
5. ទឹក ឃ្មុំ 1 ស្លាបព្រា កាហ្វេ

+++ វីធីធ្វើ +++
ដាក់ចេក ដាក់ចូលទៅក្នុងគ្រឿងក្រឡុកហើយយកកាក់ចេកទុក ដាក់ទំពាំងបាយជូចូលនិងខ្ញីចូលច្របាច់យកតែទឹកយកមកលាយជាមួយកាក់ចេកហើយដាក់ទឹកក្រូចឆ្មារនិងទឹកឃ្មុំចូល ចេកអំវងមាន (Tryptophan) ជាអាស៊ីតអាមីណូក្នុងរាងកាយ ប្តូរទៅជា (Serotonin )
ធ្វើអោយខួរក្បាលធូស្រាលមានក្តីសុខ ស្ងប់ ប៉ុន្តែការទទួលទានចេកប្រភេទខ្លះ ធ្វើអោយហើមពោះ ដោយសារតែចេក ចេញរឹទិ្ធត្រជាក់ខ្លាំង ទំពាំងបាយជូមានស្ករ Glucose ជួយអោយថាមពល បែបលឿនដោយមិនបាច់ចាំរំលាយហើយជួយបន្ថយ លើសឈាម ជួយបញ្ចុះក្លរលេសស្តររ៉ូប្រឆាំងមហារីក ពង្រីកសរសៃឈាម ជួយការពារមិនអោយបេះដូងលោតខុសប្រក្រតី រូបមន្តសាក់សមជាមួយចាស់ៗ(មិនមានទឹកនោមផ្អែម)ទទួលទាន
អោយមានកំលាំង

...................................................................................
...................................................................................

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$
>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
Facebook page: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Sunday, February 12, 2017

ឆេកជាប្រញាប់ 20សញ្ញាតឿនពីជំងឺមហារីក ដែលស្រ្តីមិនគួរមើលរំលង


ជាពិសេសស្ត្រីទាំងឡាយ ព្រោះពិភពលោកយើងបច្ចុប្បន្នមិនដូចពីមុនទៀតទេ មានជាតិពុលច្រើនជាងមុន និងគីមីផ្សេងៗ ដែលយើងកំពុងតែប្រឈមមុខ ឥលូវយើងមកមើលសញ្ញាទាំង 20 ថាតើអ្នកមានអាការៈអ្វីខ្លះប្រសិនបើមានប្រញាប់ទៅជួបពេទ្យការពារប្រសើរជាងព្យាបាលណាចា!!
1-ខណៈពេលដកដង្ហើមលឺសំលេងដូច កញ្ចែ ឫដកដង្ហើមមិនពេញនេះជាសញ្ញាដំបូងៗរបស់មហារីកសួត
2-ក្អករាំរ៉ៃ ឫឈឺដើមទ្រូង អាចមានជំងឺមហារីកអ្វីម្យ៉ាងរួមទាំងជំងឺមហារីកឈាម​និងអាចដុះដុំសាច់នៅសួត និងមានការក្អករាំរ៉ៃឫឈឺដើមទ្រូង អ្នកជំងឺនឹងមានអាការៈចុកដើមទ្រូង រហូតដល់ស្មា
3-ឧស្សាហ៍គ្រុនក្តៅឫឆ្លងមេរោគជាញឹកញាប់ នេះអាចជាសញ្ញានៃការកើតជំងឺមហារីកឈាម ឫមហារីកក្នុងគ្រាប់ឈាមដែលវារាលចេញមកពីខួរឆ្អឹងខ្នង
4-បិបាកលេបអាហារជាសញ្ញានៃមហារីកបំពង់ក ហើយពេលខ្លះអាចជាសញ្ញាមហារីកសួតដូចគ្នា
5-ក្រពេញទឹករងៃធំ ឫមានដុំនៅក, ក្រោមក្លៀក, ក្រលៀន បើសិនជាមានដុំសាច់តាមកន្លែងទាំងនេះមានន័យថាប្រព័ន្ធទឹករងៃធ្វើការខុសប្រក្រតី អាចជាសញ្ញាក្នុងការកើតមហារីកដូចគ្នា
6-មានស្នាមជាំឫឈាមហូរមិនឈប់ សញ្ញានេះប្រាប់ថាអ្នកមានអ្វីម្យ៉ាងខុសប្រក្រតី ដែលពាក់ព័ន្ធជាមួយប្លាកែតនិងគ្រាប់ឈាមក្រហមអាចជាសញ្ញារបស់មហារីកឈាម
7-អស់កម្លាំង ឆាប់ហត់ដោយមិនដឹងមូលហេតុ ជាសញ្ញានៃមហារីកច្រើនប្រភេទ យើងត្រូវប្រើការសង្កេត​ ជាមួយអាការៈផ្សេងៗ តែបើសិនជាយើងហត់ទោះបីជាយើងដេកសម្រាក ក៏មិនបាត់ហត់ អោយប្រញាប់ទៅជួបពេទ្យ
8-ហើមពោះឫក្បាលពោះប៉ោង ស្ត្រីដែលត្រួតពិនិត្យថាកើតជំងឺមហារីកភាគច្រើនប្រាប់ថាមានអាការៈហើមពោះដោយមិនដឹងមូលហេតុ កើតម្តងឈឺម្តងបាត់ រយះពេលយូរ ហើយជាពិសេសកើតនៅពេល ក្នុងអំឡុងពេលកំពុងមានរដូវ នេះជាសញ្ញាតឿនមហារីកមួយដែរ
9-មានអារម្មណ៍ឆ្អែតមិនចង់ញាំអាហារ
ទោះបីអត់ទាន់ញាំអ្វីក៏ដោយ ក៏មានអារម្មណ៍ឆ្អែត នេះជាសញ្ញានៃមហារីកក្រពេញអូវ៉ុល
10-ឈឺឆ្អឹងជំនី ឫឈឺពោះ
អាកាៈឈឺពោះត្រឹមតែមួយមុខ​ អាចបញ្ជាក់ថាក្នុងស្បូន និងភាពខុសប្រក្រតីនៃប្រព័ន្ធបន្តពូជផ្សេងៗ ទើបពេទ្យតែងតែសង្ស័យរឿងជំងឺមហារីកដូច្នេះហើយកួរពិនិត្យ អោយបានលំអិត ហើយក្រៅពីនេះអាចពង្រីកជាមហារីកឈាមសទៀត
11-បត់ជើងធំចេញឈាម អ្នកខ្លះអាចគិតថាការបត់ជើងចេញឈាមជាជំងឺឫសដូងបាត ប៉ុន្តឬកុំធ្វេសប្រហេស អាចជាជំអឺមហារីកពោះវៀនគួរប្រញាប់តៅជួបពេទ្យ
12-ស្រក់គីឡូដោយគ្មានហេតុផល ប្រសិនបើអ្នកស្រកគីឡូដោយមិនបានតមអាហារ​ ហើយមិនបានហាត់ប្រាណ ក៏អាចសន្និដ្ឋានថា​ អ្នកកើតជំងឺមហារីកពោះវៀនធំ និងមហារីកផ្សេងៗ ពាក់ព័ន្ធនិងប្រព័ន្ធអាហារ ឫអាចមហារីកថ្លើម
13-រាគឫឧស្សាហ៍ចុកពោះញឹកញាប់
អាចជាសញ្ញាមហារីកពោះវៀន គួរប្រញាប់តៅជួបពេទ្យ
14-សុដនឡើងក្រហម ឈឺ ហើម
អាចជាសញ្ញាជំអឺមហារីកប្រភេទរលាក ដែលមានអាការៈហើម ក្តៅសុដន់ មានពណ៌ផ្លាស់ប្តូរទៅជាក្រហម ឫស្វាយ ក៏ចាត់ទុកថាមួយប្រភេទដែលគួរប្រយ័ត្ន ក្រៅពីនេះជំងឺមហារីកសុដន់ អាចមានអការៈផ្សេងៗនៅក្បាលដោះ ដូចជា រមាស់ ស្បែករបក មានដំបៅទៀតផង
15-លក្ខណៈរបស់ក្បាលដោះផ្លាស់ប្តូរ
មួយនៃសញ្ញាគោលៗ របស់មហារីកដោះ សុខក្បាលដោះខ្វាក់ឫវៀចទៅខាងណាមួយ
16-ការខុសប្រក្រតីរបស់រដូវ
ភាពខុសប្រក្រតីរបស់រដូវមិនថារូបភាពណាទេគួរប្រញាប់ទៅពិភាក្សាពេទ្យព្រោះអាចជាសញ្ញារបស់ជំងឺមហារីកស្បូន
17-មានអាការៈហើមនៅលើផ្ទៃមុខ
អ្នកជំងឺមហារីកសួតមួយចំនួនដំបូងកឺមានសញ្ញាបែបនេះមុខឡើងហើមក្រហមមកពីមហារីកសួតប្រភេទ កោសិកាតូច (small cell lung cancer) បិទការហូររបស់ឈាមនៅក្នុងសួត ដែលធ្វើអោយការហូររបស់ឈាម នៅម្តុំផ្ទៃមុខនិងក្បាលខុសប្រក្រតី
18-តំបៅឫកន្តួលនៅលើស្បែកមិនព្រមបាត់
ឡើងក្រម ឫឆាប់ចេញឈាម នេះជាសញ្ញានៃមហារីកស្បែក
19-ការផ្លាស់ប្តូរបស់ក្រចកដៃក្រចកជើង
ក្រចកមានពណ៌ក្រមៅខុសពីធម្មតា ឫឡើងអុចនៅលើក្រចកអាចជាសញ្ញាតឿននៃមហារីកស្បែក ហើយចុងក្រចកក្តោប អាចជាអាការៈនៃជំងឺ សួតហើយបើក្រចកសខុសប្រក្រតីអាចជាសញ្ញារបស់មហារីកថ្លើម
20-អាការៈឈឺខ្នង ឫចង្កេះខាងស្តាំ
អាចជាសញ្ញានៃមហារីកថ្លើម ឫមហារីកសុដន់
AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$
សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
Facebook: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia

Tuesday, February 7, 2017

ប្រយោជន៍របស់ល្ងរខ្មៅ គុណតំលៃលើសលុប ដើម្បីសុខភាព



ល្ងរមានសំបូរទៅដោយសារជាតិអាហារផេ្សងៗជាច្រើនហើយល្ងរមាន2ប្រភេទគឺល្ងរខ្មៅ នឹង ល្ងរសរ ក្រៅពីនេះនៅមានប្រេងល្ងរដែលយកមកចំអិនអាហារព្រោះវាមានក្លិនក្រអូបនឹងអាសុឹតខ្លាញ់ដែលមានប្រយោជន៍ ហើយសារជាតិអាហារជាច្រើនដែលមាននៅក្នុងគ្រាប់ល្ងរគឺសុទ្ធសឹងតែមានប្រយោជន៍ជាច្រើន
+++ប្រយោជន៍របស់ល្ងរខ្មៅ មានគុណសម្បត្តិច្រើនលើសលុប+++
ល្ងរខ្មៅគឺរុក្ខជាតិដែលមានប្រយោជន៍ចំពោះសុខភាពមួយប្រភេទទៀតទើបធ្វើអោយឃើញថាក្នុងពេលបច្ចប្បន្នគឺគេយកល្ងរខ្មៅទៅចំរាញ់ជាអាហារបំប៉ន់សុខភាពជាច្រើន ហើយប្រយោជន៍របស់ល្ងរខ្មៅមានដូចជា
1.ជួយបន្ថយអាការះរលាកសន្លាក់
អ្នកមានបញ្ហាសន្លាក់ល្ងរខ្មៅជួយប្រឆាំងការរលាកដែលធ្វើអោយឈឺ ថយចុះហើយក្រៅពីមានធាតុស្ពាន់
ហើយនៅមានចំណែកសារខឡាចិន ដែលខឡាចិននោះសំខាន់ចំពោះការពង្រឹងជាលិកា សន្លាក់ ឆ្អឹងខ្ចី នឹងសរសៃឈាមរឹងមុាំ។
2.បំប៉នស្បែកនឹងឆ្អឹង
ល្ងរខ្មៅជារុក្ខជាតិមួយប្រភេទដែលសំបូរដោយកាល់សូ្យមហើយកាល់សូ្យមដែលនៅល្ងរខ្មៅមានច្រើនជាងដោះគោ6ដងក្រៅពីនេះមានស័ង្កសីដែលជួយពង្រឹងកម្លាំងរបស់ឆ្អឹង បងើ្កនម៉ាសឆ្អឹង ដែលសាក់សមជាមួយមនុស្សគ្រប់ភេទគ្រប់វ័យ ជាពិសេសស្រ្តីវ័យអស់រដូវ។
3.ជួយបន្លយក្លររេសស្តររូ៉ក្នុងឈាម
សារធាតុSesaminនឹងSesamolin ជាហ្វៃបីរដែលមានគណសម្បឹត្តបញ្ជុះក្លររេស្តររ៉ូក្នុងឈាម ក្រៅពីនេះសំបូរទៅដោយ(Phytosterols)ដែលមានគ្រោងសាងស្រដៀងនឹងក្លររេសស្តររ៉ូតែមិនមានគ្រោះថ្នាក់ចំពោះសុខភាព កាន់តែញាំកាន់តែបន្លយក្លររេសស្តររ៉ូហើយបន្លយការប្រឈមមុខនឹងជំងឺមហារីកផេ្សងៗបាន។
4.ប៉ប៉ន់បេះដូង
ព្រោះល្ងរខ្មៅអាចជួយបន្ថយក្លររេសស្តររ៉ុបានពិតធ្វើអោយបេះដូងរឹងមាុំព្រោះនៅពេលដែលរាងកាយមានក្លររេសស្តរ៉ូទាបវានឹងធ្វើអោយសរសៃឈាមបេះដូងស្អាត់ហើយការធ្វើចលនារបស់ឈាមល្អឡើង បន្ថយទាំងជំងឺបេះដូងនឹងសរសៃឈាមរឺជំងឺលើសឈាម
5.ការពារជំងឺមហារីក
ល្ងរខ្មៅក្លាយជាអាហារប្រឆាំងមហារីកដែលមានប្រសិទ្ធភាពជាពិសេសមហារីកពោះវៀន ព្រោះហ្វៃបីរដែលមានក្នុងល្ងរខ្មៅនឹងចូលទៅជំរុញប្រពន្ធពោះវៀនធ្វើអោយពោះវៀនធ្វើការបានល្អជាងមុន ការប្រឈមមុខមហារីកពោះវៀនថយចុះ។
6. ជួយអោយបត់ជើងស្រួល
ទោះល្ងរមានគ្រាប់តូចតែក៏សំបូរទៅដោយហ្វៃបីរជាច្រើនបើទទួលទានញ្ញឹកញាប់នឹងជួយអោយប្រពន្ធ័បត់ជើងល្អឡើង។
7.ជួយបញ្ហាសក់ជ្រុះ បំប៉ន់សក់
ល្ងរខ្មៅសំបូរដោយខ្លាញ់ល្អៗដូចជា អូមេហ្គា3,6នឹង9ដែលសំខាន់ចំពោះការលូតលាស់របស់សក់ ហើយជួយបំប៉ន់ស្បែកក្បាលនឹងសរសៃសក់អោយទន់នឹងសុខភាពល្អ ហើយបើប្រើប្រេងល្ងរអប់សក់រឹតតែជួយអោយឈាមលើក្បាលងាយធ្វើចលនា។
8.ជួយអោយគេងលក់ស្រួល
ជាតិកាល់សូ្យមនឹងម៉ាញេ៉សូ្យមដែលមាននៅក្នុងល្ងរខ្មៅគឺសារជាតិសំខាន់ដែលជួយអោយបាត់stress ធ្វើអោយបន្ធូរអារម្មណ៌ ក្រៅពីនេះ(tryptophan)ដែលជាអាសុីតអាមីណូដែលមាននៅក្នុងល្ងរខ្មៅហើយចូលទៅជួយពង្រឹងការធ្វើការរបស់serotonin ដែលជាអរម៉ូនដែលគ្រាប់គ្រងការដេកលក់ដែលធ្វើអោយដេកលក់បានល្អជាងមុន។
9.បំប៉ន់ខួរក្បាល កាពារជំងឺភ្លេចការចងចាំ
រកឃើញថាការទទួលទានល្ងខ្មៅអាចជួយការពារនិងពន្យាការកើតជំងឺភ្លេចការចងចាំ។
10.បំប៉នភ្នែក
ក្នុងវិស័យឱសថបុរាណរបស់ចិនជឿថាកែវភ្នែកមានទំនាក់ទំនងជាមួយថ្លើមដូច្នេះហើយបើថ្លើមានបញ្ហាក៏និងធ្វើអោយកែវភ្នែកទន់ខ្សោយ ភ្នែកស្ងួត និងស្រវាំងភ្នែកបានដូច្នេះហើយទើបពេទ្យបុរាណចិនយកល្ងខ្មៅមកបំប៉នភ្នែកនិងថ្លើមព្រមៗគ្នា។

AU FARM មានចែកចាយផ្សិតលីងជឺក្រហម មានទាំងផ្សិតស្ងួតហើយចំរាញ់....
-ជាលក្ខណៈស្ងួតមួយកញ្ចប់ 70g តម្លៃ17$
-បែបចំរាញ់ជាគ្រប់មួយកំប៉ុងមាន30គ្រប់ 500mg(ជាផ្សិតលីងជឺក្រហមសុទ្ធមិនលាយជាមួយឱសថផ្សេងៗតម្លៃ26$)
-ផ្សិតលីងជឺក្រហមលាយជាមួយផ្សិតដង្កូវមាស(ថាំងឆាវ) មួយប្រអប់ 45$
-ឡេលាបមុខផ្សំឡើងពីលីងជឺក្រហម Shisumu មួយប្រអប់ 23$
-វីតាមីន C មួយកំប៉ុង 17$
-កាហ្វេលីងជឺលាយជាមួយផ្សិតដង្កូវមាស មួយប្រអប់ 26$

>>>បងប្អូនអាចចុច Link ខាងក្រោមដើម្បីទទួលបានរូបភាព-អ្នកប្រើប្រាស់
https://www.facebook.com/media/set/
>>>បងប្អូនអាចចុច Link ខាងក្រោមនេះដើម្បីទទួលបាន Video -អ្នកប្រើប្រាស់បានប្រសិទ្ធិភាព

សំរាប់ការទិញនិងពត៌មានបន្ថែមៈ
ទូរស័ព្ទ៖ 0977-579-132, 092-535-971, 081-616-194
Facebook: ផ្សិតលីងជឺក្រហម AU Farm Cambodia
Email: aufarm.cambodia6161@gmail.com
Line Id: aufarm.cambodia